ប្រទេសវៀតណាមទទួលបានភ្ញៀវទេសចរអន្តរជាតិ ២ លាននាក់នៅខែទីបីជាប់ៗគ្នា
កប.អនឡាញ - យោងតាមនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម នៅខែកុម្ភៈ ឆ្នាំ២០២៦ ប្រទេសវៀតណាមបានទទួលភ្ញៀវទេសចរអន្តរជាតិជាង ២.២ លាននាក់។ នេះគឺជាខែទីបីជាប់ៗគ្នាដែលវៀតណាមទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២ លាននាក់។
ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៦ ប្រទេសវៀតណាមបានទទួលភ្ញៀវទេសចរអន្តរជាតិជិត ៤.៧ លាននាក់ កើនឡើង ១៨.១% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
ក្នុងនោះ ភ្ញៀវទេសចរអាស៊ីសម្រេចបាន ៣.៤ លាននាក់ ស្មើនឹង ៧៣% នៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុបមកកាន់ប្រទេសវៀតណាម ដែលកើនឡើងជាង ១០.២% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
    |
 |
|
ភ្ញៀវទេសចរទៅទស្សនាទីក្រុង Hue (រូបថត៖ vnanet.vn) |
នៅអាស៊ីអាគ្នេយ៍ ទីផ្សារជាច្រើនបានកត់ត្រាអត្រាកំណើនវិជ្ជមានដូចជា៖ ហ្វីលីពីន (+៧២%) សិង្ហបុរី (+៣៥%) ឥណ្ឌូនេស៊ី (+២៧%) និងម៉ាឡេស៊ី (+១៦.៥%)។ ក្នុងនោះ កម្ពុជាបន្តកើនឡើងយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ នាយកដ្ឋានទេសចរណ៍ជាតិវៀតណាមបានវាយតម្លៃថា លទ្ធផលនេះបង្ហាញពីប្រសិទ្ធភាពនៃកម្មវិធីសហប្រតិបត្តិការទេសចរណ៍ក្នុងប្លុករបស់អាស៊ាន។
ទីផ្សារអឺរ៉ុបបន្តមានកំណើនគួរឲ្យចាប់អារម្មណ៍ ជាមួយនឹងភ្ញៀវទេសចរចំនួន ៨៤៧,០០០ នាក់ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៦ ដោយកើនឡើង ៦៧.៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លទ្ធផលទាំងនេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ផ្នែកទេសចរណ៍រក្សាសន្ទុះកំណើន សម្រេចបាននូវគោលដៅសម្រាប់ឆ្នាំ២០២៦ និងបង្កើនសមត្ថភាពប្រកួតប្រជែងនៃទេសចរណ៍វៀតណាមនៅក្នុងតំបន់ និងនៅលើផែនទីទេសចរណ៍ពិភពលោក៕
បកប្រែដោយ Thuy Anh