លោក Mai Van Chinh ឧបនាយករដ្ឋមន្ត្រី បានចូលរួម ជូនពរឆ្នាំថ្មីដល់ប្រជាជន និងថ្លែងសុន្ទរកថានៅក្នុងកម្មវិធី។

ដោយបញ្ជាក់ថា ព្រឹត្តិការណ៍ "ពណ៌និទាឃរដូវទូទាំងប្រទេស" មិនត្រឹមតែជាការប្រារព្ធពិធីឆ្នាំថ្មីនោះទេ ថែមទាំងជាព្រឹត្តិការណ៍វប្បធម៌ និងនយោបាយដ៏សំខាន់ទៀតផង លោក Mai Van Chinh ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នេះជាឱកាសមួយសម្រាប់ពលរដ្ឋវៀតណាមគ្រប់រូបក្រឡេកមើល ឲ្យតម្លៃ ថែរក្សា និងបន្តពូនជ្រំវប្បធម៌ប្រពៃណីរបស់ប្រទេសជាតិ។ ដោយហេតុនោះ សាមគ្គីភាពក្នុងចំណោមបណ្តាជនជាតិត្រូវបានរឹតបន្តឹង បង្កើនការយល់ដឹង និងការរួមដំណើរក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេសជាតិ។

leftcenterrightdel
ការសម្តែងសិល្បៈនៅក្នុងព្រឹត្តិការណ៍

ព្រឹត្តិការណ៍ "ពណ៌និទាឃរដូវទូទាំងប្រទេស" ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា មានសកម្មភាពពិសេសៗជាច្រើនដូចជា៖ ពិធីដង្ហែទេវដារបស់ជនជាតិខ្មែរ និងការអុជធូបនៅវត្តខ្មែរ; ការសម្តែងឡើងវិញនូវពិធីថ្វាយសុខភាពរបស់ជនជាតិ Gia Rai; ការសម្តែងតន្ត្រីប្រជាប្រិយប្រពៃណី; សកម្មភាពផ្លាស់ប្តូរវប្បធម៌ និងការណែនាំអំពីបេតិកភណ្ឌក្នុងតំបន់; ល្បែងប្រជាប្រិយជាដើម។ល៕

បកប្រែដោយ Huyen Trang