ផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅប្រទេសកាណាដា
កប.អនឡាញ - ពិព័រណ៍ទេសចរណ៍ និងវិស្សមកាលវៀតណាមលើកទី ២៩ បានប្រព្រឹត្តទៅយ៉ាងរស់រវើកកាលពីកាលពីចុងសប្តាហ៍កន្លងទៅ ដោយមានការចូលរួមពីស្ថានទូតវៀតណាមប្រចាំវ តំណាងស្ថាប័នការបរទេស ធុរកិច្ចទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ និងអង្គភាពផ្សព្វផ្សាយទេសចរណ៍ក្នុង និងក្រៅប្រទេសជាច្រើន។
យោងតាមគណៈកម្មការរៀបចំ ព្រឹត្តិការណ៍ឆ្នាំនេះមានស្តង់ជាង ១៩០ ដែលបង្ហាញ និងផ្សព្វផ្សាយទេសចរណ៍ រួមទាំងគោលដៅទេសចរណ៍អន្តរជាតិជាង ៦០ និងស្តង់ជាង ៤០ របស់ប្រទេសកាណាដាដូចជា Newfoundland, Quebec, Ontario និងដែនដីភាគពាយ័ព្យ។
នេះគឺជាសកម្មភាពជំរុញទេសចរណ៍ទ្រង់ទ្រាយធំដែលត្រូវបានរៀបចំប្រចាំឆ្នាំ ដោយបង្កើតឱកាសសម្រាប់គោលដៅទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ រមណីយដ្ឋាន ក្រុមហ៊ុននាវា និងក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍ ផ្សព្វផ្សាយផលិតផលដល់សាធារណជន។
    |
 |
|
អាណិកជនវៀតណាមនៅកាណាដា សហការជាមួយស្ថានទូតវៀតណាមដើម្បីផ្សព្វផ្សាយរូបភាពនៃប្រទេសវៀតណាមដល់មិត្តភក្តិកាណាដា |
ស្ថានទូតវៀតណាមប្រចាំកាណាដាបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ក្នុងស្មារតីផ្សព្វផ្សាយរូបភាពនៃប្រទេសវៀតណាម។ ដោយមានកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក ស្តង់ផ្សព្វផ្សាយទេសចរណ៍វៀតណាមបានបង្កើតចំណាប់អារម្មណ៍ តាមរយៈព័ត៌មាន ការរៀបចំ ការតុបតែង និងវិធីផ្ដល់ព័ត៌មានជូនទស្សនិកជន។
លោក Vu Quang Hiep លេខាបក្សទីមួយទទួលបន្ទុកការទូតសេដ្ឋកិច្ច និងវប្បធម៌ របស់ស្ថានទូតវៀតណាម បានឲ្យដឹងថា ការចូលរួមក្នុងពិព័រណ៍នេះមានគោលបំណងផ្សព្វផ្សាយដល់មិត្តភក្តិអន្តរជាតិអំពីផលិតផលទេសចរណ៍ថ្មីៗ និងភាពទាក់ទាញរបស់ប្រទេសវៀតណាម តាមនោះ រួមចំណែកដល់ការផ្សព្វផ្សាយរូបភាពនៃទឹកដី និងមនុស្សវៀតណាម ហើយបញ្ជាក់ពីតួនាទីកាន់តែសំខាន់នៃវិស័យទេសចរណ៍វៀតណាមនៅលើផែនទីទេសចរណ៍ពិភពលោក៕
បកប្រែដោយ Thanh Cong