leftcenterrightdel
ទិដ្ឋភាពនៃពិធី
leftcenterrightdel
ការសម្តែងសិល្បៈនៅពិធី

រូបភាពដ៏រំភើបចិត្តមួយដែលបានរៀបរាប់នៅក្នុងពិធីបូកសរុបគឺការប្រគល់ផ្ទះ "មហាសាមគ្គីភាព" ចំនួន ២៣៨ ខ្នង ដល់គ្រួសារដែលមានជីវភាពរស់នៅជួបការលំបាក។ 

ទន្ទឹមនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការងារថែទាំជីវភាពរស់នៅរបស់ប្រជាជនត្រូវបានអនុវត្តយ៉ាងទូលំទូលាយ។ អំណោយរាប់ពាន់កញ្ចប់ អាហារូបករណ៍ កង់ និងការពិនិត្យសុខភាព និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃត្រូវបានប្រគល់ជូនដោយផ្ទាល់ដល់ជនរួមជាតិខ្មែរ។ អំណោយទាំងនេះ ទោះបីជាតិចតូចក៏ដោយ ក៏ជាការយកចិត្តទុកដាក់ និងការទទួលខុសត្រូវរបស់ប្រព័ន្ធនយោបាយទាំងមូលចំពោះសហគមន៍។

លំហវប្បធម៌កងទ័ព-ប្រជាជន ក៏បន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើនជាមួយនឹងសកម្មភាពដែលសម្បូរទៅដោយអត្តសញ្ញាណខ្មែរ ដូចជាការប្រកួតធ្វើនំប្រជាប្រិយ ការប្រណាំងទូកលើដី ទីផ្សារទំនិញវៀតណាម និងការតាំងពិព័រណ៍ផលិតផល OCOP៕

បកប្រែដោយ Pham Diep