leftcenterrightdel
ប្រិតភូអញ្ជើញចូលរួម​ពិធី

អញ្ជើញចូលរួមមានវត្តមានបណ្តាអតីតថ្នាក់ដឹកនាំក្រសួង  ស្ថាប័នមជ្ឈិម អតីតថ្នាក់ដឹកនាំនគរបាលខេត្តត្រាវិញ (មុនពេលរួមបញ្ចូលគ្នា) អ្នកមុខអ្នកការពុទ្ធសាសនាមហានិកាយខ្មែរ ព្រះមន្ត្រីសង្ឃក្នុងគណៈអចិន្ដ្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រះចៅអធិការវត្តព្រះពុទ្ធសាសនាមហានិកាយខ្មែរទាំង១៥៦ វត្តក្នុងភូមិសាស្ដ្រខេត្តវិញឡុង តំណាងថ្នាក់ដឹកនាំបណ្តាអង្គភាពចំណុះនគរបាលខេត្ត នគរបាលឃុំសង្កាត់ចំនួន៣៧ ជាកន្លែងដែលមានជនរួមជាតិខ្មែររស់នៅកុះករ អតីតថ្នាក់ដឹកនាំនៃការិយាល័យក្នុងនគរបាលខេត្ត កម្មាភិបាលចូលនិវត្តន៍ និងអ្នកមានប្រជាប្រិយភាពជាជនរួមជាតិខ្មែរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី ង៉្វៀនថាញ់ហាយ នាយកនគរបាលខេត្ត 

ក្នុងបរិយាកាសរីករាយនៃពិធីជួបជុំនេះ លោកឧត្តមសេនីយ៍ត្រី ង៉្វៀនថាញ់ហាយ នាយកនគរបាលខេត្ត បានប្រសិទ្ធពរជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គ អ្នកមានប្រជាប្រិយភាព និងមាមីងជនរួមជាតិខ្មែរ សូមឱ្យមានសុខភាពល្អ បរិបូរណ៍ សុភមង្គល និងទទួលបាននូវពរជ័យសិរីសួស្តីក្នុងឆ្នាំថ្មី។ ខេត្តវិញឡុងមានជនជាតិខ្មែរប្រមាណ ៤៤៨.០០០ នាក់ (ស្មើនឹង ១០,៦% នៃចំនួនប្រជាជនខេត្ត) ប្រជុំជីវភាពសាសនានៅតាមវត្ត ១៥៦ កន្លែង ដោយបានការណែនាំរបស់ព្រះសង្ឃជាង ៣.៧០០ អង្គ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិគ្រប់ជាន់ថ្នាក់ ជនរួមជាតិខ្មែរនិងបណ្ដាជនជាតិកិញ ហ្វា ចាម រួមរស់ជាមួយគ្នាប្រកបដោយសាមគ្គីភាព និងអត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែប។ រយៈពេលកន្លង ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់មានស្ថិរភាព បទល្មើសអំពីសណ្ដាប់ធ្នាប់សង្គមបានកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍បានកាត់បន្ថយទាំង៣បទដ្ឋាន ដែលលទ្ធផលនេះគឺមានការរួមចំណែកយ៉ាងសកម្មពីអ្នកមុខ អ្នកការ និងអ្នកមានប្រជាប្រិយភាព។

លោកនាយកនគរបាលខេត្ត បានអំពាវនាវដល់អ្នកមុខអ្នកការ និងអ្នកមានប្រជាប្រិយភាព បន្តរួមដំណើរជាមួយកងកម្លាំងនគរបាល និងគណៈកម្មាធិការបក្ស អាជ្ញាធរ ដើម្បីលើកកំពស់ចលនា "ប្រជាជនទាំងមូលចូលរួមការពារសន្តិសុខមាតុភូមិ" ក្នុងតំបន់ជនរួមជាតិខ្មែរ កសាងធ្លុងមហាសាមគ្គីជាតិរឹងមាំ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន និងគោរពច្បាប់ មានភាពម្ចាស់ការក្នុងការបង្ការ រកឃើញ និងរាយការណ៍ជូនកម្លាំងមានសមត្ថកិច្ចអំពីករណីល្មើសច្បាប់ ចូលរួមរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ ចាប់តាំងពីមូលដ្ឋាន កសាងជីវភាពរស់នៅ សេដ្ឋកិច្ច វប្បធម៌ ប្រកបដោយស្ថិរភាព រួមកម្លាំងកាយ និងកម្លាំងចិត្តដើម្បីកសាងភូមិស្រុកវិញឡុង ឱ្យកាន់តែរីកចម្រើន និងអារិយធម៌។

ក្នុងឱកាសនេះ លោកវរសេនីយ៍ឯក ត្រឹនក្វុកភុក នាយករងនគរបាលខេត្ត បានអានលិខិតប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២៦ របស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តវិញឡុង ជូនដល់តំណាងទាំងឡាយ។

leftcenterrightdel
ព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ដ អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមពុទ្ធសាសនាវៀតណាម ប្រធានគណៈអភិបាលពុទ្ធសាសនាវៀតណាមខេត្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត

មាន​ព្រះបន្ទូលក្នុងពិធីជួបជុំនេះ ព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ដ - អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមពុទ្ធសាសនាវៀតណាម ប្រធានគណៈអភិបាលពុទ្ធសាសនាវៀតណាមខេត្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត បានសម្តែងនូវភាពសប្បាយរីករាយ និងជំនឿចិត្តលើការដឹកនាំរបស់បក្ស និងរដ្ឋ ពង្រីកស្មារតីសាមគ្គីបណ្ដាជនជាតិ សាសនា ធ្វើឲ្យប្រទេសជាតិ និងខេត្តវិញឡុងកាន់តែរីកចំរើន។ ព្រះអង្គមាន​ព្រះបន្ទូលថា នឹងបន្តដឹកនាំព្រះសង្ឃ និងមាមីងជនជាតិខ្មែរអនុវត្តឱ្យបានល្អនូវរាល់គោលការណ៍របស់បក្ស និងច្បាប់របស់រដ្ឋ រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ទប់ស្កាត់រាល់ឧបាយកលឆ្លៀតយកបញ្ហាជនជាតិ ជំនឿសាសនា ដើម្បីបំបែកបំបាក់ធ្លុងសាមគ្គីជនជាតិ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី ង៉្វៀនថាញ់ហាយ នាយកនគរបាលខេត្ត

leftcenterrightdel
ជូនប័ណ្ណសរសើរដល់អង្គភាពចំនួន ០២ និងបុគ្គលចំនួន ១៥ រូប ដែលមានស្នាដៃឆ្នើមក្នុងចលនាប្រជាជនទាំងមូលចូលរួមការពារសន្តិសុខមាតុភូមិ

ក្នុងឱកាសនេះ នគរបាលខេត្តវិញឡុង ក៏បានប្រគេន និងជូនអំណោយជាច្រើនជូនដល់ព្រះសង្ឃ អ្នកមានប្រជាប្រិយភាព និងជូនប័ណ្ណសរសើរដល់អង្គភាពចំនួន ០២ និងបុគ្គលចំនួន ១៥ រូប ដែលមានស្នាដៃឆ្នើមក្នុងចលនាប្រជាជនទាំងមូលចូលរួមការពារសន្តិសុខមាតុភូមិផងដែរ។

តាមរយៈពិធីជួបជុំនេះ ដើម្បីលើកកម្ពស់តួនាទី ស្មារតីទទួលខុសត្រូវ និងកត់សំគាល់ការរួមចំណែក របស់ព្រះសង្ឃ និងអ្នកមានប្រជាប្រិយភាពជាជនរួមជាតិខ្មែរ ក្នុងចលនាប្រជាជនទាំងមូលការពារសន្តិសុខមាតុភូមិ។ ទន្ទឹមនឹងនោះ បង្កលក្ខណៈងាយស្រួលដើម្បីឱ្យមាមីងជនរួមជាតិខ្មែរ អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រកបដោយភាពសប្បាយរីករាយ សុវត្ថិភាព និងប្រិតសំចៃ៕

បកប្រែដោយ Thanh Cong