ចំណុចស្នូលនៃផែនការសកម្មភាពសម្រាប់ដំណាក់កាល ២០២៦-២០២៧ គឺការបង្កើតមូលនិធិអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិតជាតិ។ ការបង្កើតមូលនិធិនេះ ត្រូវបានរំពឹងថា នឹងបង្កើតធនធានហិរញ្ញវត្ថុប្រកបដោយស្ថិរភាព ដោយជំរុញការស្រាវជ្រាវស៊ីជម្រៅ ការសាកល្បងគំរូថ្មីៗ ជាពិសេសគាំទ្រសហគមន៍អាជីវកម្ម​ ការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត។

leftcenterrightdel
រូបថតឧទាហរណ៍៖ VGP

រួមជាមួយនឹងធនធានហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលត្រូវបានកំណត់ជា "ឆ្អឹងខ្នង" នៃប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិត។ យោងតាមផែនទីបង្ហាញផ្លូវ វៀតណាមនឹងអភិវឌ្ឍ​ចង្កោមបញ្ញាសិប្បនិម្មិតតាមគំរូនៃការរួបបញ្ចូលរវាង​បរិយាកាសរូបវន្ត និងបណ្តាញឌីជីថល។ មជ្ឈមណ្ឌលទាំងនេះ នឹងមានទីតាំងនៅក្នុងតំបន់បច្ចេកវិទ្យាខ្ពស់ តំបន់បច្ចេកវិទ្យាឌីជីថល និងមជ្ឈមណ្ឌលនវានុវត្តន៍ ដោយបង្កើតជាប៉ូលកំណើនដើម្បីទាក់ទាញការវិនិយោគពីបរទេស៕

តាម vovworld.vn