ជំរុញកិច្ចសហប្រតិបត្តិការកសិកម្មវៀតណាម-ម៉ិកស៊ិកប្រកបដោយជាក់ស្តែង និងចីរភាព
កប.អនឡាញ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅបណ្តាប្រទេសអាមេរិកខាងជើង គណៈប្រតិភូក្រសួងកសិកម្ម និងបរិស្ថានវៀតណាម ដឹកនាំដោយលោក Tran Thanh Nam អនុរដ្ឋមន្ត្រី បានទៅបំពេញទស្សនកិច្ចការងារនៅប្រទេសម៉ិកស៊ិកចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែមេសា។
នៅក្នុងកិច្ចសន្ទនាជាមួយលោក Julio Berdegue Sacristan រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទម៉ិកស៊ិក លោក Tran Thanh Nam អនុរដ្ឋមន្ត្រី បានបញ្ជាក់ពីគោលបំណងរបស់វៀតណាមក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយម៉ិកស៊ិកលើវិស័យកសិកម្ម ហើយវៀតណាមត្រៀមខ្លួនជាស្រេចបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មម៉ិកស៊ិក ជំរុញការនាំចេញកសិកម្មទៅកាន់ទីផ្សារវៀតណាម។
    |
 |
|
ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn) |
រីឯលោក Julio Berdegue Sacristan រដ្ឋមន្ត្រី បានបញ្ជាក់ថា វៀតណាម និងម៉ិកស៊ិកមានភាពស្រដៀងគ្នាជាច្រើនក្នុងការអភិវឌ្ឍកសិកម្ម។ ប្រទេសទាំងពីរមានប្រពៃណីកសិកម្មយូរអង្វែងជាមួយនឹងចំនួនប្រជាជនកសិកម្មច្រើន ដែលដើរតួនាទីយ៉ាងសំខាន់មិនត្រឹមតែក្នុងការធានាសន្តិសុខស្បៀងអាហារប៉ុណ្ណោះទេ ថែមទាំងក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច ការរក្សាអត្តសញ្ញាណវប្បធម៌ និងអភិវឌ្ឍជនបទប្រកបដោយចីរភាពទៀតផង។
នៅក្នុងជំនួប ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងសន្តិសុខស្បៀងអាហារ ពង្រីកទីផ្សារសម្រាប់ផលិតផលកសិកម្មដែលជាប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ លើកកម្ពស់ស្តង់ដារសុវត្ថិភាព និងអនាម័យចំណីអាហារ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មឆ្លាតវៃដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕
បកប្រែដោយ Huyen Trang