ប្រាក់កម្ចីនេះមានតម្លៃ ៥០ ពាន់លានយ៉េន ស្មើនឹងប្រមាណ ៨,៥៥០ ពាន់លានដុង (ប្រហែល ៣៣៨,៦ លានដុល្លារអាមេរិក)។ កម្មវិធីនេះមានគោលបំណងគាំទ្ររដ្ឋាភិបាលវៀតណាមក្នុងការអនុវត្តគោលនយោបាយនៅក្នុងយុទ្ធសាស្ត្រជាតិ និងផែនការសកម្មភាពជាតិស្តីពីកំណើនបៃតងដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ព្រមទាំង ចូលរួមចំណែកដល់អនុវត្តកិច្ចសន្យាក្នុងក្របខ័ណ្ឌនៃកម្មវិធីផ្លាស់ប្តូរថាមពលយុត្តិធម៌ (JETP)។

leftcenterrightdel
លោក Baku Takahashi អ្នកជំនាញ JICA ផ្តល់ការណែនាំអំពីការដាំដើមឈើនៅឃុំ Muong Phang ខេត្ត Dien Bien

ប្រាក់កម្ចីនេះបង្ហាញពីទំនុកចិត្តរបស់រដ្ឋាភិបាលជប៉ុនលើសមត្ថភាពរបស់វៀតណាមក្នុងអនុវត្តគោលនយោបាយ និងគ្រប់គ្រងថវិកាប្រកបដោយភាពបត់បែន និងប្រសិទ្ធភាព។

បច្ចុប្បន្ននេះ ធុរកិច្ចជប៉ុនជាង ២០០០ កំពុងដំណើរការនៅក្នុងប្រទេសវៀតណាម ដែលធ្វើឱ្យវៀតណាមក្លាយជាគោលដៅវិនិយោគឈានមុខគេមួយនៅក្នុងតំបន់អាស៊ាន។ កិច្ចសហការរវាងរដ្ឋាភិបាលវៀតណាម JICA និងសហគមន៍ធុកិច្ចជប៉ុនក្នុងវិស័យផ្លាស់ប្តូរបៃតង ការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ត្រូវបានគេរំពឹងថានឹងចូលរួមចំណែកជាក់ស្តែងដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh