ឯកសារសហប្រតិបត្តិការរាប់សិបរវាងបណ្ដាមូលដ្ឋាន និងធុរកិច្ចវៀតណាម-ឡាវ នឹងត្រូវបានចុះហត្ថលេខា
កប.អនឡាញ - នៅថ្ងៃទី ៣១ ខែមីនា យោងតាមព័ត៌មានពីមន្ទីរកិច្ចការបរទេសក្រុង Da Nang (ប្រទេសវៀតណាម) ក្នុងបំណងអនុវត្តកិច្ចសន្យា និងជម្រុញឲ្យទំនាក់ទំនងវៀតណាម-ឡាវឲ្យកាន់តែស៊ីជម្រៅ “វេទិកាស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ដើម្បីបង្កើនការតភ្ជាប់ច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច (EWEC) ឆ្នាំ ២០២៦” នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៣ ខែមេសា នៅទីក្រុង Pakse (ខេត្ត Champasak ប្រទេសឡាវ)។
វេទិកានេះត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការប្រជាជនទីក្រុង Da Nang ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅក្រុង Pakse និងគណៈកម្មាធិការអាជ្ញាធរខេត្ត Champasak។
នេះគឺជាព្រឹត្តិការណ៍ការទូតសេដ្ឋកិច្ចដ៏លេចធ្លោមួយ ដែលធ្វើឡើងក្នុងបរិបទដែលប្រទេសទាំងពីរផ្តោតលើការអនុវត្តគោលដៅអភិវឌ្ឍថ្មីៗ ព្រមទាំងបើកឱកាសសហប្រតិបត្តិការដ៏មានសក្តានុពលសម្រាប់មូលដ្ឋាននានាតាមច្រករបៀង EWEC ទាំងមូលផងដែរ។
    |
 |
|
“វេទិកាស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ដើម្បីបង្កើនការតភ្ជាប់ច្រករបៀងសេដ្ឋកិច្ចបូព៌ា-ខាងលិច (EWEC) ឆ្នាំ ២០២៦” នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមីនា |
វេទិកានេះត្រូវបានគេរំពឹងថានឹងទាក់ទាញប្រតិភូជិត ៤០០ នាក់មកពីក្រសួង និងស្ថាប័នមជ្ឈិមនៃប្រទេសទាំងពីរ រួមជាមួយមូលដ្ឋានចំនួន ១២ របស់វៀតណាម ថ្នាក់ដឹកនាំមកពីខេត្តចំនួន ៥ នៅភាគខាងត្បូង-កណ្តាលឡាវ (Champasak, Sekong, Salavan, Attapeu, Savannakhet) និងខេត្ត Ubon Ratchathani (ប្រទេសថៃ)។
វេទិកានេះនឹងផ្តោតលើកិច្ចពិភាក្សាពីរស្តីពីការពង្រីកទីផ្សារភាគខាងត្បូង-កណ្តាលឡាវ និងកិច្ចសហប្រតិបត្តិការឆ្លងដែន។ តំណាងអាជ្ញាធរមូលដ្ឋាន និងធុរកិច្ច នឹងពិភាក្សា និងលើកឡើងដំណោះស្រាយដើម្បីកែលម្អគោលនយោបាយក្នុងវិស័យវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និង logistics ដើម្បីបង្កើនសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីនានាតាមច្រករបៀង។
ចំណុចសំខាន់មួយនៃវេទិកាគឺផែនការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ (MOU) ជាង ២០ រវាងទីក្រុង Da Nang និងមូលដ្ឋាននានារបស់វៀតណាម ជាមួយនឹងមូលដ្ឋាននានា និងសមាគមធុរកិច្ចនៅក្នុងប្រទេសឡាវសម្រាប់ដំណាក់កាល ២០២៦-២០៣០។
វេទិកាមិនត្រឹមតែជាឱកាសជួបជុំសម្រាប់អាជ្ញាធរ និងធុរកិច្ច និងបង្កើតគម្រោងដែលមានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបញ្ជាក់ពីអនាគតប្រកបដោយវិបុលភាពផងដែរ តាមនោះរួមចំណែកពូនជ្រំមិត្តភាព និងសាមគ្គីភាពពិសេសរវាងវៀតណាម និងឡាវ តាមរយៈការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាក់ស្តែង និងប្រកបដោយចីរភាព៕
បកប្រែដោយ Thuy Anh