នាថ្ងៃទី ១៨ ខែមីនា នៅទីក្រុងហាណូយ ការិយាល័យស្តង់ដារ និងសុវត្ថិភាពផលិតផល (OPSS) របស់ចក្រភពអង់គ្លេស សហការជាមួយនាយកដ្ឋានគ្រប់គ្រង និងអភិវឌ្ឍន៍ទីផ្សារក្នុងស្រុក ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានរៀបចំវេទិកាសុវត្ថិភាពផលិតផលអនឡាញឆ្នាំ ២០២៦ ដោយមានការចូលរួមពីតំណាងមកពីប្រទេសអាស៊ាន និងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកជាច្រើន។

leftcenterrightdel
វេទិកាសុវត្ថិភាពផលិតផលអនឡាញឆ្នាំ ២០២៦

លទ្ធផលគួរឱ្យកត់សម្គាល់មួយនៃវេទិកានេះគឺការលើកកម្ពស់ប្រតិបត្តិការនៃវិបផតថលសុវត្ថិភាពផលិតផលអាស៊ាន ដែលអនុញ្ញាតឱ្យប្រទេសជាសមាជិកផ្លាស់ប្តូរទិន្នន័យជាក់ស្តែងលើផលិតផលមិនមានសុវត្ថិភាព និងសកម្មភាពប្រមូលមកវិញ។ យន្តការនេះជួយកំណត់ចរាចរណ៍ទំនិញមិនមានសុវត្ថិភាពឆ្លងកាត់ព្រំដែន ខណៈពេលដែលធ្វើអោយប្រសើរឡើងនូវការសម្របសម្រួលរវាងភ្នាក់ងារគ្រប់គ្រង។

លើសពីនេះ បទពិសោធន៍ពីប្រព័ន្ធមូលដ្ឋានទិន្នន័យសុវត្ថិភាពផលិតផលរបស់ចក្រភពអង់គ្លេសត្រូវបានចែករំលែក ដោយគាំទ្រភ្នាក់ងារគ្រប់គ្រងក្នុងការផ្លាស់ប្តូរបន្តិចម្តងៗពីការត្រួតពិនិត្យបែបប្រពៃណីទៅជាប្រើប្រាស់បច្ចេកវិទ្យា។ លទ្ធផលនៃការសាកល្បងបង្ហាញថា ដំណោះស្រាយទាំងនេះអាចជួយលុបបំបាត់ផលិតផលមិនមានសុវត្ថិភាពជិត ៥០% ដែលត្រូវបានព្រមាននៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកសំខាន់ៗ។

leftcenterrightdel
ប្រតិភូចូលរួមវេទិកា

លើសពីនេះ វេទិកាក៏បានណែនាំឧបករណ៍ស្កេនគេហទំព័រ ដែលអនុញ្ញាតឱ្យភ្នាក់ងារគ្រប់គ្រងផ្តល់អាទិភាពដល់ការគ្រប់គ្រងលើក្រុមផលិតផលដែលមានហានិភ័យខ្ពស់ ដូចជាឧបករណ៍អគ្គិសនី ប្រដាប់ក្មេងលេង និងគ្រឿងសំអាង។ ក្នុងពេលជាមួយគ្នានេះ យន្តការក្រុមទំនាក់ទំនងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកអាស៊ីអាគ្នេយ៍-ចក្រភពអង់គ្លេស ត្រូវបានផ្តួចផ្តើមឡើង ដោយបង្កើតបណ្តាញសម្របសម្រួលរហ័សរវាងភ្នាក់ងារគ្រប់គ្រង និងអាជីវកម្ម៕

បកប្រែដោយ Thanh Cong