ក្នុងឱកាសទិវាណ័រឌីក (ថ្ងៃទី ២៣ ខែមីនា) នៅព្រឹកថ្ងៃទី ១៨ ខែមីនា នៅទីក្រុងហាណូយ បណ្ឌិតសភានយោបាយជាតិហូជីមិញ សហការជាមួយស្ថានទូតនៃប្រទេសណ័រឌីកចំនួនបួន (ដាណឺម៉ាក ហ្វាំងឡង់ ន័រវេស និងស៊ុយអែត) បានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិប្រចាំឆ្នាំ ដោយមានប្រធានបទ "វិមជ្ឈការជោគជ័យក្នុងយុគសម័យឌីជីថល - ចែករំលែកបទពិសោធន៍រវាងវៀតណាម និងបណ្តាប្រទេសណ័រឌីក"។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា

នៅក្នុងសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូត និងអ្នកជំនាញមកពីបណ្តាប្រទេសណ័រឌីក បានបង្ហាញឯកសារស្តីពីប្រធានបទដូចជា៖ កំណែទម្រង់ពន្ធដារ និងវិមជ្ឈការ ប្រព័ន្ធសុខុមាលភាពឌីជីថល និងសេដ្ឋកិច្ចថែទាំ ក៏ដូចជាទស្សនៈប្រជាសាស្ត្រទាក់ទងនឹងប្រព័ន្ធសុខុមាលភាព និងការការពារសង្គម...

អ្នកជំនាញណ័រឌីក បានចែករំលែកបទពិសោធន៍ និងការអនុវត្តជាក់ស្តែងក្នុងការរចនាការធ្វើវិមជ្ឈការ ការកែលម្អអភិបាលកិច្ចជាតិ និងមូលដ្ឋាន ការលើកកម្ពស់យន្តការឌីជីថល និងឧបករណ៍ឌីជីថល។ គណៈប្រតិភូក៏បានផ្លាស់ប្តូរ និងបញ្ជាក់អំពីមូលដ្ឋានទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៃការធ្វើវិមជ្ឈការក្នុងការគ្រប់គ្រងរដ្ឋ។ វិភាគស្ថានភាពបច្ចុប្បន្ននៃការធ្វើវិមជ្ឈការនៅក្នុងប្រទេសវៀតណាម ហើយផ្អែកលើមូលដ្ឋាននោះ បានស្វែងរក និងដាក់ចេញដំណោះស្រាយដើម្បីកែលម្អបន្ថែមទៀតនូវការធ្វើវិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងប្រទេសវៀតណាម៕

បកប្រែដោយ Duy Hoan