លោកអនុរដ្ឋមន្ត្រីបានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីនាពេលកន្លងមកនេះ ដែលបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យជាច្រើន ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអប់រំ និងបណ្តុះបណ្តាល។

leftcenterrightdel
ប្រតិភូទាំងឡាយថតរូបជាមួយគ្នា (រូបថត៖ baoquocte.vn)

លោកអនុរដ្ឋមន្ត្រីបានស្នើឲ្យមូលនិធិ Eisenhower ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាម បង្កើតឱកាសថ្មីៗបន្ថែមទៀតសម្រាប់បុគ្គលវៀតណាមចូលរួមក្នុងកម្មវិធី Eisenhower និងបន្តរៀបចំវេទិកា សិក្ខាសាលា ការផ្លាស់ប្តូរសិក្សា និងការចែករំលែកបទពិសោធន៍នៅវៀតណាម តាមនោះ លើកកម្ពស់តួនាទីជាស្ពានរវាងវៀតណាម និងសហរដ្ឋអាមេរិក បង្កើនការផ្លាស់ប្តូរ ការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការរវាងថ្នាក់ដឹកនាំ សហគ្រិន អ្នកប្រាជ្ញ អ្នកជំនាញ និងប្រជាជននៃប្រទេសទាំងពីរ។

លោកស្រី George de Lama ប្រធានមូលនិធិ Eisenhower បានថ្លែងអំណរគុណដល់លោក Dang Hoang Giang ដែលបានចំណាយពេលវេលាទទួលគណៈប្រតិភូ ហើយឲ្យដឹងថា ថ្នាក់ដឹកនាំនៃមូលនិធិយកចិត្តទុកដល់ការស្វែងយល់អំពីគោលនយោបាយ និងវិធានការរបស់វៀតណាម ដើម្បីទាក់ទាញការវិនិយោគពីបរទេសនាពេលកន្លងមកនេះ និងទិសដៅអភិវឌ្ឍន៍នាពេលខាងមុខ។

ដោយសម្តែងនូវការកោតសរសើរចំពោះការអភិវឌ្ឍដ៏រឹងមាំនៃទំនាក់ទំនងវៀតណាម-សហរដ្ឋអាមេរិក ថ្នាក់ដឹកនាំនៃមូលនិធិបានបញ្ជាក់ថា វៀតណាមនៅតែជាអាទិភាពមួយនៅក្នុងកម្មវិធីសកម្មភាពរបស់មូលនិធិ និងបង្ហាញពីបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម តាមនោះ រួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរវាងប្រជាជននៃប្រទេសទាំងពីរនាពេលខាងមុខ៕

បកប្រែដោយ Thanh Cong