ដោយឯកភាពគ្នាលើវឌ្ឍនភាពវិជ្ជមាន និងគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងវៀតណាម-ចិនក្នុងរយៈពេលកន្លងមក រដ្ឋមន្ត្រីក្រសួងការបរទេសទាំងពីរបានចាត់ទុកថា ស្ថាប័នការទូតនៃប្រទេសទាំងពីរត្រូវប្រកាន់ខ្ជាប់នូវទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ បន្តសហការយ៉ាងជិតស្និទ្ធ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការពង្រឹងទំនាក់ទំនងភាព​ជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ លើកកម្ពស់ការកសាងសហគមន៍ចែករំលែកអនាគតវៀត​ណាម-ចិនមានអត្ថន័យជាយុទ្ធសាស្ត្រ ត្រៀមរៀបចំជំនួបកម្រិតខ្ពស់និងគ្រប់លំដាប់ថ្នាក់ រួមដំណើរជាមួយក្រសួង ស្ថាប័ននិងមូលដ្ឋាននានាដើម្បីបង្កើតរបកគំហើញថ្មីៗក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងធ្វើឲ្យទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរឈានដល់កម្រិតកម្ពស់ថ្មីមួយ។

leftcenterrightdel
លោក  Le Hoai Trung រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម​ និងលោក  វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន

លោក  Le Hoai Trung រដ្ឋមន្ត្រីក្រសួងការបរទេស បានស្នើឱ្យភាគីទាំងពីរបង្កើនគុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យនានា ជំរុញពាណិជ្ជកម្មដែលមានតុល្យភាពនិងចីរភាព បង្កើនការនាំចូលទំនិញ ជាពិសេសផលិតផលកសិផលពីវៀតណាម។ ជំរុញការតភ្ជាប់ជាយុទ្ធសាស្ត្រ បង្កើនការវិនិយោគដែលមានគុណភាពខ្ពស់ បង្កើនការផ្ទេរបច្ចេកវិទ្យាក្នុងកិច្ចសហប្រតិបត្តិការឧស្សាហកម្ម សហការយ៉ាងជិតស្និទ្ធដើម្បីធានាសន្តិសុខថាមពល និងបង្កើនអាហារូបករណ៍ដល់​វៀតណាម...

លោក Le Hoai Trung ក៏បានស្នើឱ្យភាគីទាំងពីរលើកទឹកចិត្តបន្ថែមទៀតដល់កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា បង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ និងវប្បធម៌​រវាងប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោករដ្ឋមន្ត្រី វ៉ាង យី បានសង្កត់ធ្ងន់ថា ប្រទេសចិនត្រៀមខ្លួនជាស្រេចសហការយ៉ាងជិតស្និទ្ធដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ហើយស្នើឱ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ចិនត្រៀមខ្លួនជាស្រេចលើកទឹកចិត្តសហគ្រាសធំៗពង្រីកការវិនិយោគនៅក្នុងប្រទេសវៀតណាម។ ទន្ទឹមនឹងនោះនឹងផ្តល់អាហារូបករណ៍ទ្វេភាគី និងពហុភាគីបន្ថែមទៀតសម្រាប់និស្សិតវៀតណាម ហើយនឹងលើកកម្ពស់បន្ថែមទៀតនូវការផ្លាស់ប្តូរវប្បធម៌ អប់រំ និងទេសចរណ៍។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់ដោយស្មោះត្រង់លើបញ្ហាដែនសមុទ្រ និងបញ្ហាអន្តរជាតិ និងតំបន់ផងដែរ៕

បកប្រែដោយ Pham Diep