ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់៖
ការបោះឆ្នោតមានសារៈសំខាន់ និងអត្ថន័យដ៏ពិសេស
កប.អនឡាញ - នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៅប្រទេសចិន លោកសាស្ត្រាចារ្យ Zhu Zhenming នៅវិទ្យាស្ថានសិក្សាអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ (គុនមីង ប្រទេសចិន) បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១ គឺជាការបង្ហាញយ៉ាងច្បាស់លាស់អំពីការដែលប្រជាជនវៀតណាមអនុវត្តសិទ្ធិជាម្ចាស់ និងចូលរួមក្នុងជីវិតនយោបាយរបស់ប្រទេសជាតិដោយការទទួលខុសត្រូវខ្ពស់។
រាល់តំណាងមានសមត្ថភាពទាំងអស់ដែលត្រូវបានជ្រើសរើសដោយអ្នកបោះឆ្នោតនោះនឹងចូលរួមក្នុងដំណើរការជ្រើសរើសថ្នាក់ដឹកនាំសំខាន់ៗរបស់ប្រទេសជាតិ-ជាអ្នកទទួលខុសត្រូវយ៉ាងធំធេងចំពោះវាសនាប្រទេស និងប្រជាជន។
លោកសាស្ត្រាចារ្យ Zhu Zhenming ចាត់ទុកថា ក្នុងរយៈពេលកន្លងមក បក្ស និងរដ្ឋាភិបាលវៀតណាមបានអនុវត្តវិធានការកែទម្រង់សំខាន់ៗជាច្រើន ដូចជាការកែទម្រង់អង្គភាពរដ្ឋបាល ការអនុវត្តគំរូអាជ្ញាធរមូលដ្ឋានពីរថ្នាក់ និងការបង្រួមក្បាលម៉ាស៊ីនរដ្ឋបាល។ នៅក្នុងបរិបទនោះ ភាពជាអ្នកដឹកនាំ និងការឯកភាពរបស់គណៈកម្មាធិការមជ្ឈិមបក្ស ការសម្របសម្រួលយ៉ាងដិតដល់រវាងអាជ្ញាធរថ្នាក់មជ្ឈិម និងមូលដ្ឋាន រវាងក្រសួង ស្ថាប័ន គ្រប់កម្រិត រួមជាមួយនឹងការពួតដៃរបស់ប្រជាជនទាំងមូល បានរួមចំណែកដល់ការធានាថាការបោះឆ្នោតត្រូវបានធ្វើឡើងប្រកបដោយសណ្តាប់ធ្នាប់ និងប្រសិទ្ធភាព។
    |
 |
|
លោកសាស្ត្រាចារ្យ Zhu Zhenming នៅវិទ្យាស្ថានសិក្សាអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ (គុនមីង ប្រទេសចិន) (រូបថត៖ vnanet.vn) |
លោកសាស្ត្រាចារ្យ Zhu Zhenming ក៏បានកត់សម្គាល់ផងដែរថា ការបោះឆ្នោតនេះទទួលបានការគាំទ្រ និងការចូលរួមយ៉ាងសកម្មពីប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ អ្នកបោះឆ្នោតទូទាំងប្រទេសបានចូលរួមយ៉ាងសកម្មក្នុងដំណើរការបោះឆ្នោត ដោយបង្ហាញពីស្មារតីប្រជាធិបតេយ្យ និងការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋ រួមចំណែកដល់ការជ្រើសរើសតំណាងដ៏សក្តិសមតំណាងឱ្យឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជន។
លោកសាស្ត្រាចារ្យ Zhu Zhenming បានសម្តែងទំនុកចិត្តថា ក្រោមការដឹកនាំដ៏រឹងមាំរបស់បក្ស និងជាមួយនឹងការពួតដៃរបស់ប្រជាជនវៀតណាមទាំងមូល ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់នឹងទទួលបានជោគជ័យ៕
បកប្រែដោយ Huyen Trang