សន្លឹកឆ្នោតនីមួយៗមិនត្រឹមតែជាការជ្រើសរើសតំណាងប៉ុណ្ណោះទេ ថែមទាំងជាការបង្ហាញពីទំនុកចិត្តរបស់ប្រជាជនលើស្ថាប័នអំណាចរដ្ឋ និងបង្ហាញដោយផ្ទាល់អំពីសិទ្ធិជាម្ចាស់ក្នុងលទ្ធិប្រជាធិបតេយ្យសង្គមនិយមទៀតផង។

ការបោះឆ្នោតនេះធ្វើឡើងនៅពេលវេលាដ៏សំខាន់មួយបន្ទាប់ពីជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។ ទន្ទឹមនឹងនោះ ការបោះឆ្នោតកំពុងត្រូវបានធ្វើឡើងមុនការកំណត់។ នេះបង្ហាញពីការប្តេជ្ញាចិត្តខាងនយោបាយកម្រិតខ្ពស់ក្នុងការអនុវត្តសេចក្តីសម្រេចរបស់បក្សយ៉ាងឆាប់រហ័ស ដោយធានាបាននូវសមកាលកម្ម ភាពស៊ីសង្វាក់គ្នា និងស្ថិរភាពនៃប្រព័ន្ធនយោបាយ ដែលបង្កើតកម្លាំងចលករសម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍប្រទេសជាតិ។

leftcenterrightdel
បដា និងផ្ទាំងរូបភាពឃោសនាអំពីការបោះឆ្នោតត្រូវបានដាក់នៅតាមដងផ្លូវនានាក្នុងខេត្ត Nghe An

ក្នុងប្រវត្តិសាស្ត្ររយៈពេលជាងប្រាំបីទសវត្សរ៍កន្លងមកនេះ ចាប់តាំងពីការបោះឆ្នោតសកលលើកដំបូងក្នុងឆ្នាំ ១៩៤៦ បានបញ្ជាក់ពីការពិតមួយ៖ កម្លាំងរបស់រដ្ឋកើតចេញពីទំនុកចិត្តរបស់ប្រជាជន ហើយទំនុកចិត្តត្រូវបានបង្ហាញជាចម្បងតាមរយៈសន្លឹកឆ្នោត។ ដូច្នេះ ការបោះឆ្នោតមិនមែនគ្រាន់តែជានីតិវិធីនយោបាយតាមកាលកំណត់នោះទេ ថែមទាំងជាដំណើរការមួយដែលប្រជាជនជ្រើសរើសដោយផ្ទាល់នូវអ្នកដែលនឹងដំណាងឲ្យខ្លួនអនុវត្តសិទ្ធិអំណាចរដ្ឋ តាក់តែងគោលនយោបាយ កែលម្អស្ថាប័ន និងដឹកនាំការអភិវឌ្ឍរបស់ប្រទេស។

ក្នុងបរិបទប្រទេសកំពុងឈានចូលដល់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ ជាមួយនឹងតម្រូវការផ្លាស់ថ្មីយ៉ាងខ្លាំងនៅក្នុងអភិបាលកិច្ចជាតិ ស្ថាប័ន និងកម្លាំងចលករជំរុញកំណើន គុណភាពនៃស្ថាប័នសិទ្ធិអំណាចរដ្ឋគឺកាន់តែមានសារៈសំខាន់។ ការជ្រើសរើសតំណាងត្រឹមត្រូវសម្រាប់ឆន្ទៈ និងសេចក្តីប្រាថ្នារបស់ប្រជាជន គឺជាការជ្រើសរើសមាគ៌ាអភិវឌ្ឍរបស់ប្រទេសនាពេលអនាគត។

ដូច្នេះ អ្នកបោះឆ្នោតម្នាក់ៗត្រូវបង្ហាញយ៉ាងពេញលេញនូវការទទួលខុសត្រូវខាងនយោបាយរបស់ខ្លួនចំពោះបក្ស ចំពោះប្រជាជន និងចំពោះវាសនារបស់ប្រទេសជាតិ។ ទំនុកចិត្តត្រូវតែផ្តល់ជូនដល់អ្នកដែលពិតជាគំរូល្អមានចរិតលក្ខណៈ សមត្ថភាព និងកិត្យានុភាពមានភាពក្លាហាន បញ្ញា និងការទទួលខុសត្រូវក្នុងការទទួលរ៉ាប់រងភារកិច្ចដ៏ធ្ងន់ចំពោះប្រជាជន។ ការធានារចនាសម្ព័ន្ធគឺចាំបាច់ ប៉ុន្តែគុណភាពនៃតំណាងគឺជាកត្តាសម្រេច។

ថ្ងៃបោះឆ្នោតគឺជាពិធីបុណ្យសម្រាប់ប្រជាជនទាំងមូល។ នេះក៏ជាថ្ងៃដើម្បីបញ្ជាក់ពីកម្លាំងនៃឆន្ទៈរបស់ប្រជាជន កម្លាំងនៃជំនឿរបស់ពួកគេលើមាគ៌ានៃការអភិវឌ្ឍដែលបក្ស រដ្ឋ និងប្រជាជនបានជ្រើសរើស។

ដូច្នេះ សន្លឹកឆ្នោតនីមួយៗនៅថ្ងៃនេះមិនត្រឹមតែតំណាងឱ្យជម្រើសមួយប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋម្នាក់ៗចំពោះអនាគតនៃប្រទេសទៀតផង៕

បកប្រែដោយ Huyen Trang