ពិធីបុណ្យទេសចរណ៍ហាណូយ ឆ្នាំ២០២៦ បានបង្កើតកន្លែងសម្រាប់ផ្សព្វផ្សាយ តភ្ជាប់ និងការទទួល​យក​បទពិសោធន៍វប្បធម៌ និងទេសចរណ៍ដ៏វិសេសវិសាលរបស់ទីក្រុងហាណូយ។ ទន្ទឹមនឹងនោះ ពិធីបុណ្យក៏បើកឱកាសសម្រាប់មូលដ្ឋាន និងអង្គភាពអាជីវកម្មទេសចរណ៍ ណែនាំផលិតផលថ្មីៗ និងពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។

leftcenterrightdel
ទិដ្ឋភាពនៃពិធីបុណ្យទេសចរណ៍ហាណូយ ឆ្នាំ២០២៦ នៅល្ងាចថ្ងៃទី១៥ ខែមីនា (រូបថត៖ vov.vn)

ពិធីបុណ្យនេះត្រូវបានធ្វើឡើងនៅឧទ្យាន Thong Nhat ក្នុងលំហបើកចំហ បៃតង និងជិតស្និទ្ធជាមួយនឹងធម្មជាតិ នាំឲ្យ​មាន​ការ​ទទួល​យក​បទពិសោធន៍ដោយផ្ទាល់ ដូចជាការបង្ហាញភូមិសិប្បកម្ម ការភ្លក់តែ ម្ហូបអាហារ និងការផ្លាស់ប្តូរវប្បធម៌។ លើសពីនេះ ពិធីបុណ្យក៏បានជំរុញការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការផ្សព្វផ្សាយទេសចរណ៍ និងការចូលរួមកម្មវិធី VR360 បញ្ញាសិប្បនិម្មិត និងមនុស្សយន្តទទួលភ្ញៀវ ព្រមទាំងផ្សព្វផ្សាយសារអំពីទេសចរណ៍បៃតង។

ពិធីបុណ្យនេះដែលមានការចូលរួមពីខេត្ត និងក្រុងនានាដូចជា៖ Khanh Hoa, Thai Nguyen, Bac Ninh, Tuyen Quang, Nghe An, Gia Lai, Quang Ninh នាំឲ្យ​មាន​ការ​ទទួល​យក​បទពិសោធន៍គួរឲ្យចាប់អារម្មណ៍ជាច្រើនអំពីវិស័យទេសចរណ៍ និងម្ហូបអាហារក្នុងមូលដ្ឋាន៕

បកប្រែដោយ Huyen Trang