នៅពេលដែលជម្លោះក្នុងប្រទេសអ៊ីរ៉ង់បានចូលដល់ថ្ងៃទី ៥ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានធ្វើការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយលោក Abdullah bin Zayed Al-Nahyan ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសអេមីរ៉ាតអារ៉ាប់រួម (UAE) និងលោក Faisal bin Farhan Al Saud រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត។

leftcenterrightdel
លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន (រូបថត៖ ក្រសួងការបរទេសចិន)

លោកបានឲ្យដឹងថា ប្រទេសចិនបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពរបស់អេមីរ៉ាតអារ៉ាប់រួម និងស្វាគមន៍ចំពោះសេចក្តីប្រកាសនៃកិច្ចប្រជុំវិសាមញ្ញរបស់រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ដែលបញ្ជាក់ពីសារៈសំខាន់នៃការសន្ទនា និងការទូតជាមធ្យោបាយតែមួយគត់ដើម្បីយកឈ្នះលើវិបត្តិនាបច្ចុប្បន្ន និងការពារសន្តិសុខក្នុងតំបន់៕

តាម vovworld.vn