ពិធីប្រគល់ និងទទួលកងទ័ពឆ្នាំ២០២៦ បានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ
កប.អនឡាញ - នាព្រឹកថ្ងៃទី៤ ខែមីនា នៅតាមមូលដ្ឋាននានាទូទាំងប្រទេស បានរៀបចំធីប្រគល់ និងទទួលកងទ័ពឆ្នាំ២០២៦។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំក្រសួងការពារប្រទេស អគ្គសេនាធិការដ្ឋាន និងអគ្គស្នងការដ្ឋាននយោបាយ បានអញ្ជើញចូលរួម លើកទឹកចិត្ត និងអបអរសាទរចំពោះយុវជនដែលត្រូវបានជ្រើសរើសឱ្យចូលបម្រើកងទ័ពនៅតាមមូលដ្ឋាននានា។ យោងតាមផែនការ ពិធីប្រគល់ និងទទួលកងទ័ពឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦) នៅរាល់ទីតាំងប្រគល់ និងទទួលកងទ័ពនៅក្នុងខេត្ត និងទីក្រុងក្រោមឱវាទមជ្ឈិម។
    |
 |
|
លោកឧត្តមសេនីយ៍ឯក Nguyen Van Hien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងប្រតិភូនានានៅក្នុងពីធីប្រគល់ និងទទួលកងទ័ពនៅទីតាំងប្រគល់ និងទទួលកងទ័ពលេខ១៖ បញ្ជាការដ្ឋានការពារតំបន់លេខ១ (Cam Le) |
ក្នុងបរិយាកាសដ៏សប្បាយរីករាយនៃថ្ងៃចូលបម្រើកងទ័ព ទីក្រុង Da Nang បានរៀបចំពិធីប្រគល់ និងទទួលកងទ័ពឆ្នាំ២០២៦ ក្នុងពេលដំណាលគ្នានៅទីតាំងចំនួន ១៤ នៅទូទាំងទីក្រុង។ នៅទីតាំងប្រគល់ និងទទួលកងទ័ពលេខ១ បញ្ជាការដ្ឋានការពារតំបន់១ (Cam Le) អញ្ជើញចូលរួម និងលើកទឹកចិត្តយុវជនឱ្យធ្វើដំណើរចូលបម្រើកងទ័ព មានលោកឧត្តមសេនីយ៍ឯក Nguyen Van Hien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ទោ Le Ngoc Hai មេបញ្ជាការយោធភូមិភាគទី៥ រួមជាមួយថ្នាក់ដឹកនាំទីក្រុង ស្ថាប័ន និងប្រជាជនយ៉ាងច្រើនកុះករក្នុងមូលដ្ឋាន។
    |
 |
|
លោកឧត្តមសេនីយ៍ឯក Nguyen Van Hien ជូនផ្កា និងលើកទឹកចិត្តយុវជនធ្វើដំណើរចូលបម្រើកងទ័ព |
នៅពេលឆ្លងកាត់ស្ពានផ្តល់កិត្តិយស យុទ្ធជនថ្មីគ្រប់រូបមិនត្រឹមតែកាន់កាបូបស្ពាយយោធានៅលើស្មាតែប៉ុណ្ណោះទេ ថែមទាំងទទួលបានក្តីស្រឡាញ់ពីគ្រួសារ ទំនុកទុកចិត្តរបស់មាតុភូមិ និងការរំពឹងទុករបស់ទីក្រុងទៀតផង។
រួមជាមួយមូលដ្ឋានផ្សេងៗទៀត នាព្រឹកថ្ងៃទី ៤ ខែមីនា ខេត្ត Gia Lai បានរៀបចំពិធីប្រគល់ និងទទួលកងទ័ពឆ្នាំ២០២៦ ក្នុងពេលដំណាលគ្នានៅទីតាំងចំនួន ១៤ នៅទូទាំងខេត្ត។ អញ្ជើញចូលរួមពិធីប្រគល់ និងទទួលកងទ័ពនៅទីលានជ័យជំនះមានលោក Le Hoai Trung រដ្ឋមន្ត្រីក្រសួងការបរទេស លោកឧត្តមសេនីយ៍ឯក Truong Thien To អនុប្រធានអគ្គស្នងការនយោបាយ និងលោក Thai Dai Ngoc លេខាគណៈកម្មាធិការបក្សខេត្ត Gia Lai។
នៅឆ្នាំនេះ គុណភាពនៃការជ្រើសរើសកងទ័ពនៅខេត្ត Gia Lai ត្រូវបានលើកកម្ពស់ ជាពិសេសយុវជនជាច្រើនបានដាក់ពាក្យសុំចូលបម្រើកងទ័ពដោយស្ម័គ្រចិត្ត ដែលបង្ហាញពីស្មារតីត្រៀមខ្លួនចូលរួមចំណែកដល់មាតុភូមិ។
នៅទីតាំងប្រគល់ និងទទួលកងទ័ពចំនួន ១០ កន្លែងនៅទូទាំងខេត្ត Khanh Hoa មូលដ្ឋាននានាបានរៀបចំពិធីប្រគល់ និងទទួលកងទ័ពឆ្នាំ ២០២៦ ក្នុងពេលដំណាលគ្នា ដោយជូនដំណើរយុវជនដែលចាប់ផ្តើមបំពេញកាតព្វកិច្ចយោធា និងកាតព្វកិច្ចចូលរួមនគរបាលប្រជាជន។
នៅឆ្នាំនេះ ទោះបីជាឆ្នាំដំបូងនៃការជ្រើសរើសកងទ័ពក្រោមអាជ្ញាធរមូលដ្ឋានពីរកម្រិតក៏ដោយ ក៏ក្រុមប្រឹក្សាកាតព្វកិច្ចយោធា ខេត្ត Khanh Hoa បានជំនះការលំបាក និងធ្វើយ៉ាងល្អនូវការជ្រើសរើសពលរដ្ឋចូលបម្រើកងទ័ព និងអនុវត្តកាតព្វកិច្ចចូលរួមនគរបាលប្រជាជនផងដែរ៕
បកប្រែដោយ Huyen Trang