បន្ទាប់ពីពិធីលើកទង់ជាតិនៅពេលឆ្លងកាត់ខ្សែអេក្វាទ័រ តាងនាមគណៈប្រតិភូ លោកវរសេនីយ៍ឯក Nguyen Minh Lanh បានអបអរសាទរចំពោះកម្មាភិបាល នាវិកទាំងអស់នៃនាវា 016-Quang Trung និងកងកម្លាំងទាំងអស់ដែលចូលរួមក្នុងដំណើរតាមសមុទ្រជាប្រវត្តិសាស្ត្រ (ដំណើរជាង ១១០០០ ម៉ាយសមុទ្រ ក្នុងរយៈពេលប្រហែល ៦០ ថ្ងៃដែលចូលរួម Kakadu 2026) បានឆ្លងកាត់ខ្សែអេក្វាទ័រ ហើយ​ជាព្រឹត្តិការណ៍ដ៏គួរឱ្យចងចាំមួយរបស់នាវិកម្នាក់ៗ។

leftcenterrightdel
 

leftcenterrightdel
ពិធីគោរព​ទង់ជាតិនៅពេលឆ្លងកាត់ខ្សែអេក្វាទ័រ

នៅក្នុងពិធីនេះ គណៈប្រតិភូបានផឹកទឹក និងងូតទឹកសមុទ្រតាមប្រពៃណី។ ប្រធានគណៈប្រតិភូ និងមេបញ្ជាការកងពលតូចលេខ ១៦២ បានប្រគល់លិខិត​បញ្ជាក់ស្តីពី​ការឆ្លងកាត់ខ្សែអេក្វាទ័រដល់សមាជិកគណៈប្រតិភូ និងក្រុមនាវិកនៃនាវា។

ពិធីឆ្លងកាត់ខ្សែអេក្វាទ័រមានប្រវត្តិយូរអង្វែងនៅក្នុងកងទ័ពជើងទឹក និងផ្នែកនាវាចរណ៍សកល ដែលជាប់ទាក់ទងនឹងប្រពៃណីអំពីដែល​ការត្រូវបាន "អាទិទេពសមុទ្រ" ទទួលស្គាល់ថាជានាវិកពិតប្រាកដមួយរូប បន្ទាប់ពីឆ្លងកាត់ខ្សែអេក្វាទ័រជាលើកដំបូង។ ការរៀបចំពិធីនេះបង្ហាញពីការធ្វើសមាហរណកម្ម ការគោរពទំនៀមទម្លាប់ និងអត្តសញ្ញាណរួមរបស់សហគមន៍នាវាចរណ៍អន្តរជាតិ។

ក្នុងដំណើរដើម្បីចូលរួម Kakadu 2026 នៅព្រឹកថ្ងៃទី ៥ ខែមីនា នាវាលេខ 016-Quang Trung បានចូលចតនៅមូលដ្ឋានកងទ័ពជើងទឹក Coonawarra ក្នុងទីក្រុង Darwin ប្រទេសអូស្ត្រាលី ដើម្បីចាក់ប្រេង និងឯកភាពអំពីផែនការជាមួយកងទ័ពជើងទឹកភូមិ្ទអូស្ត្រាលី៕

បកប្រែដោយ Duy Hoan