កិច្ចប្រជុំបានផ្តោតលើការវាយតម្លៃលទ្ធផលនៃការអនុវត្តខ្លឹមសារដែលចុះហត្ថលេខានៅកិច្ចប្រជុំអន្តរស្ថាប័នលើកទី១ រវាងអង្គភាពទាំងពីរ។ តាមរយៈនោះ បញ្ជាក់ថា ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការត្រូវបានអនុវត្តយ៉ាងម៉ត់ចត់ និងមានប្រសិទ្ធភាព ដោយសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ ជាពិសេស ការឃោសនា ការអប់រំ និងការបណ្តុះបណ្តាល ដើម្បីលើកកម្ពស់ការយល់ដឹងសម្រាប់កម្មាភិបាល នាយទាហាន ប្រជាជន និងយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរអំពីការទទួលខុសត្រូវក្នុងការរក្សា និងពង្រីកទំនាក់ទំនងឡាវ-វៀតណាម ឲ្យកាន់តែរឹងមាំ និងស៊ីជម្រៅ។

leftcenterrightdel
ភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងផ្លាស់ប្តូរព័ត៌មាន

ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ កងពលធំលេខ៥ បានផ្ញើសារអបអរសាទរនៅថ្ងៃបុណ្យទាន និងព្រឹត្តិការណ៍សំខាន់ៗ ព្រមទាំង រៀបចំគណៈប្រតិភូទៅបំពេញទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់ប្រទេសវៀតណាមនៅឆ្នាំ២០២៦។ បញ្ជាការដ្ឋានយោធាខេត្ត Khanh Hoa បានបញ្ជូនគណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសឡាវ សហការពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃដល់កម្មាភិបាល នាយទាហាន និងប្រជាជននៅក្នុងតំបន់ដែលអង្គភាពឈរជើង ដោយមានប្រជាជនជាង ៤០០ នាក់ត្រូវបានពិនិត្យ និងចែកថ្នាំពេទ្យ ព្រមទាំងប្រគល់អំណោយចំនួន ៥០ និងផលិតផលអាហារបំប៉នសុខភាពមួយចំនួនដល់ថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងពលធំលេខ៥។

អង្គប្រជុំបានឯកភាពគ្នាលើទិសដៅសហប្រតិបត្តិការនៅឆ្នាំ២០២៦ ដោយបន្តបង្កើនការឃោសនា និងការអប់រំ ដើម្បីលើកកម្ពស់ការយល់ដឹងសម្រាប់កម្មាភិបាល នាយទាហាន និងប្រជាជននៃប្រទេសទាំងពីរ រក្សាការផ្លាស់ប្តូរព័ត៌មាន និងសហការរក្សាស្ថិរភាពនយោបាយ និងសង្គម បង្កើនការជួយគាំទ្រទៅវិញទៅមកក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ ផ្លាស់ប្តូរព័ត៌មានប្រកបដោយភាពសកម្ម និងលើកឡើងដំណោះស្រាយតាមការដឹកនាំរបស់ក្រសួងការពារជាតិនៃប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh