រួមជាមួយនឹងសកម្មភាពផ្តល់អំណោយ  គ្រូពេទ្យរបស់គណៈប្រតិភូបានរៀបចំការពិនិត្យសុខភាព ការពិគ្រោះយោបល់សុខភាព និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃដល់ប្រជាជនជាង ៤៥០ នាក់។ សកម្មភាពទាំងនេះត្រូវបានអនុវត្តយ៉ាងល្អិតល្អន់ និងជាក់ស្តែង រួមចំណែកថែទាំសុខភាពបឋមសម្រាប់ប្រជាជន លើកទឹកចិត្តដល់គ្រួសារដែលកំពុងប្រឈមនឹងការលំបាកជាច្រើន។

leftcenterrightdel
គណៈប្រតិភូពិនិត្យសុខភាព និងចែកថ្នាំពេទ្យដល់ប្រជាជនខេត្ត Sekong (រូបថត៖ nhandan.vn)

ដោយទទួលបានមនោសញ្ចេតនាពីគណៈប្រតិភូ គណៈកម្មាធិការបក្ស អាជ្ញាធរ និងអ្នកស្រុក Dakcheung បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់បញ្ជាការដ្ឋានយោធាទីក្រុង Da Nang។

ប្រជាជនក្នុងតំបន់ក៏បានផ្តល់អំណោយប្រពៃណី និងផលិតផលក្នុងស្រុកដល់គណៈប្រតិភូ ដែលសម្តែងនូវការដឹងគុណដ៏សាមញ្ញ និងស្មោះស្ម័គ្រផងដែរ។

leftcenterrightdel
អំណោយជិត ៤០០ កញ្ចប់ ត្រូវបានផ្តល់ជូនគ្រួសារនានាក្នុងភូមិចំនួន ៦ ក្នុងស្រុក Dakcheung ខេត្ត Sekong (រូបថត៖ nhandan.vn)

សកម្មភាពសួរសុខទុក្ខ ផ្តល់អំណោយ ពិនិត្យសុខភាព និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃដល់ប្រជាជនឡាវ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់បញ្ជាការដ្ឋានយោធាទីក្រុង Da Nang ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប៊ុនពីម៉ៃ។

កម្មវិធីនេះមិនត្រឹមតែមានសារៈសំខាន់មនុស្សធម៌យ៉ាងជ្រាលជ្រៅប៉ុណ្ណោះទេ ថែមទាំងរួមចំណែកថែទាំជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ព្រំដែន បន្តពូនជ្រំទំនាក់ទំនងសាមគ្គីភាពពិសេស ស្មោះត្រង់ រវាងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-ឡាវ និយាយរួម និងរវាងទីក្រុង Da Nang និងខេត្ត Sekong និយាយដោយឡែក៕

បកប្រែដោយ Huyen Trang