លោកឧត្តមសេនីយ៍ត្រី Nguyen Van Nganh បានសាកសួរសុខទុក្ខ ជីវភាពរស់នៅ និងលទ្ធផលនៃការអនុវត្តភារកិច្ចរបស់កម្មាភិបាល  និងយុទ្ធជន។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Van Nganh សួរសុខទុក្ខ ត្រួតពិនិត្យ និងលើកទឹកចិត្តកម្មាភិបាល និងយុទ្ធជននៃក្រុម K92 ដែលកំពុងបំពេញភារកិច្ចនៅកម្ពុជា (រូបថត៖ baoangiang.com.vn)

លោកឧត្តមសេនីយ៍ត្រី Nguyen Van Nganh បានទទួលស្គាល់ និងលើកសរសើរស្មារតីទទួលខុសត្រូវ និងការជម្នះពុះពារការលំបាករបស់កម្មាភិបាល និងយុទ្ធជននៃក្រុម K92។ លោកក៏បានសង្កត់ធ្ងន់ផងដែរថា ភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីជាកាតព្វកិច្ចដ៏ពិសិដ្ឋ ដែលបង្ហាញពីសីលធម៌ "ផឹកទឹក នឹកដល់ប្រភព" របស់ប្រទេសជាតិ។

leftcenterrightdel
 

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Van Nganh សួរសុខទុក្ខ និងលើកទឹកចិត្តកម្មាភិបាល និងយុទ្ធជននៃក្រុម K92 ដែលកំពុងបំពេញភារកិច្ចនៅកម្ពុជា (រូបថត៖ baoangiang.com.vn)

មេបញ្ជាការនៃបញ្ជាការដ្ឋានយោធាខេត្ត An Giang បានស្នើឱ្យអង្គភាពបន្តលើកកម្ពស់ស្មារតីសាមគ្គីភាព ជំនះការលំបាកយ៉ាងសកម្ម និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ កងកម្លាំងមុខងារ និងប្រជាជនកម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាពនៃការងារស្វែងរក។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី Nguyen Van Nganh បានប្រគល់អំណោយដើម្បីលើកទឹកចិត្តដល់កម្មាភិបាល និងយុទ្ធជននៃក្រុម K92 ព្រមទាំងស្នើឱ្យគណៈកម្មាធិការបក្ស និងមេបញ្ជាការអង្គភាពយកចិត្តទុកដាក់ថែទាំជីវភាពរស់នៅទាំងខាងសម្ភារៈ និងខាងស្មារតី ដោយធានាសុវត្ថិភាពដាច់ខាតក្នុងអំឡុងពេលបំពេញភារកិច្ច៕

បកប្រែដោយ Huyen Trang