ក្រុម K៥៣ ខេត្ត Quang Ngai ប្រមូលផ្ដុំអដ្ឋិធាតុយុទ្ធពលីចំនួន ៤ នៅប្រទេសឡាវ និងកម្ពុជា
កប.អនឡាញ - នៅថ្ងៃទី ៧ ខែមករា បញ្ជាការដ្ឋានយោធាខេត្ត Quang Ngai (វៀតណាម) បានប្រកាសថា ក្នុងការបំពេញភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីសម្រាប់រដូវប្រាំង ២០២៥-២០២៦ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែមករា ក្រុម K៥៣ បានស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៤ អដ្ឋិធាតុនៅប្រទេសឡាវ និងកម្ពុជា។
ដោយទទួលការជូនដំណឹងរបស់អ្នកភូមិ Keng Luong ស្រុក Lam Mam ខេត្ត Sekong ប្រទេសឡាវ ក្រុម K៥៣ បានប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៣ អដ្ឋិធាតុនៅច្រាំងទន្លេ Sekong។
    |
 |
|
ក្រុម K៥៣ ប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៤ អដ្ឋិធាតុនៅប្រទេសឡាវ និងកម្ពុជា (រូបថត៖ vnanet.vn) |
នៅបង្គោលព្រំដែនលេខ១៣៦ តាមព្រំដែនកម្ពុជា-ឡាវ ក្នុងឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគីរី ប្រទេសកម្ពុជា ក្រុម K៥៣ បានរកឃើញអដ្ឋិធាតុយុទ្ធជនពលី ១ អដ្ឋិធាតុ តាមព័ត៌មានដែលផ្តល់ដោយមន្ត្រីនៃកងវរសេនាតូចលេខ១០២ តំបន់ប្រតិបត្តិការសឹករងរតនគិរី។
បញ្ជាការយោធាខេត្ត Quang Ngai បានឲ្យដឹងថា ចាប់ពីដើមរដូវប្រាំងឆ្នាំ ២០២៥-២០២៦ រហូតមកដល់បច្ចុប្បន្ន ក្រុម K៥៣ បានរកឃើញអដ្ឋិធាតុយុទ្ធជនពលីសរុបចំនួន ៩ អដ្ឋិធាតុ (អដ្ឋិធាតុយុទ្ធជនពលី ៧ អដ្ឋិធាតុនៅឡាវ និងអដ្ឋិធាតុយុទ្ធជនពលី ២ អដ្ឋិធាតុនៅកម្ពុជា)។ នេះបញ្ជាក់ពីស្មារតីទទួលខុសត្រូវ និងស្មារតីផឹកទឹកនឹកដល់ប្រភពដើមក្នុងការងារស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនដែលពលីជីវិតក្នុងពេលបំពេញកាតព្វកិច្ចអន្តរជាតិ៕
បកប្រែដោយ Thanh Cong