យោងតាមអត្ថបទនេះ នៅក្នុងកិច្ចពិភាក្សានៅថ្ងៃទី១៥ ខែមេសា នៅទីក្រុងប៉េកាំង លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន និងលោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានផ្លាស់ប្តូរយ៉ាងយូរ និងស៊ីជម្រៅអំពីបញ្ហាយុទ្ធសាស្ត្រ និងបញ្ហារួមដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ដោយសម្រេចបាននូវការព្រមព្រៀងគ្នាថ្មីៗ និងសំខាន់ៗជាច្រើន។ ភាពជាអ្នកដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្សទាំងពីរ និងប្រទេសទាំងពីរបានជំរុញការកសាងសហគមន៍ចែករំលែកអនាគត ចិន-វៀតណាម អភិវឌ្ឍយ៉ាងឆាប់រហ័ស។ អត្ថបទនេះបញ្ជាក់ថា ចិន និងវៀតណាមកំពុងធ្វើការរួមគ្នាឆ្ពោះទៅរកការធ្វើទំនើបកម្ម ដោយនាំមកនូវអត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម និងលោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន ត្រួតពលកងកិត្តិយសនៃកងទ័ពរំដោះប្រជាជនចិន (រូបថតឧទាហរណ៍៖ vov.vn)

អត្ថបទនេះសន្និដ្ឋានថា ចិនតែងតែចាត់ទុកវៀតណាមជាអាទិភាពមួយនៅក្នុងគោលនយោបាយការបរទេសជិតខាងរបស់ខ្លួន ហើយត្រៀមខ្លួនរួចជាស្រេចរក្សាសេចក្តីប្រាថ្នាដើមរបស់ខ្លួន និងរក្សាចំណងមិត្តភាពជាមួយវៀតណាម រួបរួមគ្នា និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលមានគុណភាពខ្ពស់បន្ថែមទៀត៕

បកប្រែដោយ Huyen Trang