នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានអំពីលទ្ធផលនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក Le Hoai Trung រដ្ឋមន្ត្រីក្រសួងការបរទេស បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះត្រូវបានកំណត់ដោយភាគីទាំងពីរថាជាសកម្មភាពការទូតដ៏សំខាន់បំផុតនៃទំនាក់ទំនងវៀតណាម-ចិនក្នុងឆ្នាំ២០២៦។ មេដឹកនាំរបស់បក្សទាំងពីរ និងប្រទេសទាំងពីរបានឯកភាពគ្នា និងឈានដល់ការយោគយល់គ្នាសំខាន់ៗលើទិសដៅនៃការអភិវឌ្ឍទំនាក់ទំនង វៀតណាម-ចិន ឡើងកម្រិតកម្ពស់ថ្មីមួយ។

leftcenterrightdel
លោក Le Hoai Trung រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម

ស្តីពីនយោបាយ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងដំណើរទស្សនកិច្ច និងការជួបជុំកម្រិតខ្ពស់ រវាងថ្នាក់ដឹកនាំរបស់បក្សទាំងពីរ និងរដ្ឋទាំងពីរ លើកកម្ពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់ តាមរយៈបណ្តាញបក្ស រដ្ឋសភា រណសិរ្សមាតុភូមិ អង្គការនយោបាយ និងសង្គម។

ភាគីទាំងពីរបានឯកភាពគ្នាតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ លើកកម្ពស់វិធានការជាក់ស្តែងដើម្បីអភិវឌ្ឍពាណិជ្ជកម្ម និងវិនិយោគ និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការស្រាវជ្រាវ និងចាប់ផ្តើមសាងសង់គម្រោងផ្លូវដែកឱ្យបានឆាប់ៗ សម្រួលដល់ការនាំចេញទំនិញរវាងប្រទេសទាំងពីរ។ល។ ក្នុងឱកាសនេះ វៀតណាម និងចិនបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ៣២ លើវិស័យផ្សេងៗ ដូចជាការទូត ផ្លូវដែក វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ល។

លោក Le Hoai Trung រដ្ឋមន្ត្រីក្រសួងការបរទេស បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះបានបញ្ជាក់ពីទំនាក់ទំនងប្រពៃណីដ៏ជិតស្និទ្ធរវាងបក្សទាំងពីរ ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្ត និងគូសបញ្ជាក់ពីចក្ខុវិស័យ និងទិសដៅរួមរបស់ថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី ពង្រឹងស្ថានភាពគោលនយោបាយការបរទេសអំណោយផល និងធ្វើឱ្យទំនាក់ទំនងដ៏សំខាន់នេះកាន់តែជាក់ស្តែងក្នុងការបំពេញតម្រូវការ និងសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរក្នុងយុគសម័យថ្មី។

លោក Le Hoai Trung រដ្ឋមន្ត្រីក្រសួងការបរទេស បានបញ្ជាក់ថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ និងលោកជំទាវ ទទួលបានជោគជ័យ ដោយសម្រេចបានលទ្ធផលដ៏សម្បូរបែប និងមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការបង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាជំរុញទំនាក់ទំនង វៀតណាម-ចិន ឡើងកម្រិតកម្ពស់ថ្មីមួយ៕

បកប្រែដោយ Huyen Trang