អ្នកថតរូប Truong Van Hung គឺជាអនុប្រធានសមាគមថតរូប Ben Nghe ប្រធានក្លឹបថតរូប Thu Duc ជាសមាជិកនៃសមាគមថតរូបទីក្រុងហូជីមិញ និងជាសមាជិកនៃសមាគមអ្នកថតរូបវៀតណាម។ លោកបានចូលរួមក្នុងវិស័យថតរូបអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ ដោយបានបង្កើតរូបថតទូទាំងប្រទេស។ ស្នាដៃជាច្រើនរបស់លោកបានឈ្នះពានរង្វាន់ធំៗទាំងក្នុងស្រុក និងអន្តរជាតិ។

leftcenterrightdel
ប្រតិភូកាត់ខ្សែបូបើកការតាំងពិព័រណ៍

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកថតរូប Truong Van Hung បានផ្តោតលើការបង្កើតរូបថតធម្មជាតិ និងបរិស្ថាន ដើម្បីចាប់យកសម្រស់នៃប្រទេសជាតិ ក៏ដូចជាជួយសាធារណជនឱ្យយល់កាន់តែស៊ីជម្រៅអំពីបញ្ហាបរិស្ថាន និងអាកាសធាតុ និងចូលរួមការពារ។

leftcenterrightdel
ការតាំងពិព័រណ៍រួមចំណែកផ្សព្វផ្សាយការយល់ដឹងអំពីការការពារបរិស្ថាន

ការតាំងពិព័រណ៍ "ធម្មជាតិ និងបរិស្ថានអាកាសធាតុ" តាំងបង្ហាញរូបថតចំនួន ៨១ សន្លឹកដែល បង្ហាញពីសម្រស់ដ៏បរិសុទ្ធ និងអស្ចារ្យនៃធម្មជាតិវៀតណាម ផលប៉ះពាល់កាន់តែច្បាស់នៃការប្រែប្រួលអាកាសធាតុ និងផលវិបាកនៃសកម្មភាពរបស់មនុស្សដូចជាការបំពុលបរិស្ថាន ការកេងប្រវ័ញ្ចធនធាន និងការប្រែប្រួលអេកូឡូស៊ី។ល។

ការតាំងពិព័រណ៍ "ធម្មជាតិ និងបរិស្ថានអាកាសធាតុ" នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ២៣ ខែមេសា នៅសាលតាំងពិព័រណ៍នៃសមាគមថតរូបទីក្រុងហូជីមិញ (សង្កាត់ Ben Thanh ទីក្រុងហូជីមិញ)៕

បកប្រែដោយ Huyen Trang