ដោយផ្លាស់ប្តូរអំពីទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និង IPU នាពេលខាងមុខ លោក Tran Thanh Man ប្រធានរដ្ឋសភា បានចាត់ទុកថា គប្បីត្រូវផ្តោតលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការសភាលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល ការធ្វើបរិវត្តកម្មបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព។ លោក Tran Thanh Man ប្រធានរដ្ឋសភា បានស្នើឱ្យ IPU បន្តគាំទ្ររដ្ឋសភាវៀតណាមលើកកម្ពស់សមត្ថភាពនីតិបញ្ញត្តិ និងការឃ្លាំមើល បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់រដ្ឋសភាវៀតណាមឱ្យចូលរួមកាន់តែស៊ីជម្រៅនៅក្នុងយន្តការ និងវេទិកាឯកទេសរបស់ IPU ក៏ដូចជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្តរជាតិ និងតំបន់របស់ IPU នាពេលអនាគត។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Martin Chungong អគ្គលេខាធិការ IPU

ក្នុងឱកាសនេះ លោក Tran Thanh Man ប្រធានរដ្ឋសភា បានជម្រាបជូនលោក Martin Chungong អគ្គលេខាធិការ IPU ថា វៀតណាមទើបតែរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី១៦ សម្រាប់អាណត្តិ ២០២៦-២០៣១ ដោយទទួលបានចំនួនអ្នកបោះឆ្នោតច្រើនបំផុតមិនធ្លាប់មាន ដែលបង្កើតសន្ទុះថ្មីសម្រាប់ការអនុវត្តទិសដៅអភិវឌ្ឍន៍ប្រទេសជាតិក្នុងដំណាក់កាលខាងមុខ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

រីឯលោក Martin Chungong អគ្គលេខាធិការ IPU បានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ ខ្លួនទីពឹងខ្លួន ពហុភាវូបនីយកម្ម និងពិពិធកម្មរបស់វៀតណាម ព្រមទាំងចាត់ទុកថា រដ្ឋសភាវៀតណាមបានចូលរួមយ៉ាងសកម្ម និងមានទំនួលខុសត្រូវជាមួយនឹងគំនិតផ្តួចផ្តើមជាច្រើននៅក្នុងវេទិកាសហប្រតិបត្តិការអន្តរសភា រួមទាំង IPU ផងដែរ។ លោកអគ្គលេខាធិការ IPU បានថ្លែងអំណរគុណដល់រដ្ឋសភាវៀតណាមចំពោះការគាំទ្រ និងរួមដំណើរជាមួយ IPU ក្នុងរយៈពេលកន្លងមក ព្រមទាំងសម្តែងនូវគោលបំណងចង់បន្តសហប្រតិបត្តិការជាមួយរដ្ឋសភា ប្រតិភូ និងដៃគូនានារបស់វៀតណាមនាពេលខាងមុខ។

នាថ្ងៃដដែល លោក Tran Thanh Man ប្រធានរដ្ឋសភាបានទទួលជួបលោកស្រី Sounthone Xayachak អនុប្រធានរដ្ឋសភាឡាវ និងលោក Vincent Blondel ប្រធានព្រឹទ្ធសភាបែលហ្ស៊ិក៕

បកប្រែដោយ Huyen Trang