ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារដើម្បីអញ្ជើញចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី ១៥២ (IPU-១៥២) នៅប្រទេសទួរគី នៅរសៀលថ្ងៃទី ១៦ ខែមេសា ម៉ោងក្នុងស្រុក លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានអញ្ជើញចូលរួមកិច្ចពិភាក្សាស្តីពីគោលនយោបាយដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការវៀតណាម-ទួរគី។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ថ្លែងនៅក្នុងកិច្ចពិភាក្សាការងារស្តីពីគោលនយោបាយដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការវៀតណាម-ទួរគី

ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមបានស្នើឱ្យភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការសភា រក្សាយន្តការសន្ទនា និងពិគ្រោះយោបល់គោលនយោបាយជាប្រចាំ ដោយហេតុនេះបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។

វៀតណាម និងទួរគីត្រូវពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានសក្តានុពល និងអាចជួយគាំទ្រគ្នាទៅវិញទៅមក ដូចជា៖ ឧស្សាហកម្មកែច្នៃ និងផលិតកម្ម វាយនភណ្ឌ ស្បែកជើង កសិកម្មបច្ចេកវិទ្យាខ្ពស់ ទេសចរណ៍ ថាមពល ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារ និងវិស័យយុទ្ធសាស្ត្រថ្មីៗដូចជា៖ ការធ្វើបរិវត្តកម្មឌីជីថល នវានុវត្តន៍ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចរង្វង់ និងថាមពលកកើតឡើងវិញ ដោយផ្តោតជាពិសេសលើការអភិវឌ្ឍច្រករបៀងដឹកជញ្ជូន និងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់រវាងតំបន់ទាំងពីរ។ ជាពិសេស យោងតាមលោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម វាមានសារៈសំខាន់ណាស់ក្នុងការផ្តោតលើការអភិវឌ្ឍច្រករបៀងដឹកជញ្ជូន និងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់រវាងតំបន់ទាំងពីរ។រដ្ឋសភាវៀតណាមប្តេជ្ញាបន្តធ្វើការជាមួយរដ្ឋាភិបាលក្នុងការកសាង និងកែលម្អប្រព័ន្ធច្បាប់ បង្កើតបរិយាកាសវិនិយោគអំណោយផល និងគាំទ្រសកម្មភាពសហប្រតិបត្តិការរវាងវៀតណាម និងទួរគីប្រកបដោយប្រសិទ្ធភាព។

យើងជឿជាក់ថា ជាមួយនឹងការប្តេជ្ញាចិត្តខាងនយោបាយដ៏រឹងមាំ ការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ និងភាពស្វាហាប់នៃសហគមន៍ធុរកិច្ច ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ទួរគីនឹងចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មី កាន់តែស៊ីជម្រៅ កាន់តែជាក់ស្តែង និងកាន់តែមានប្រសិទ្ធភាព បង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗ។ ហើយក្នុងពេលជាមួយគ្នានេះ រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ​ពិភាក្សា

ក្នុងឱកាសចូលរួម IPU-152 លោក Tran Thanh Man ប្រធានរដ្ឋសភា បានជួបជាមួយលោក S. Papuashvili ប្រធានរដ្ឋសភាហ្សកហ្ស៊ី។

នៅក្នុងជំនួប ប្រធានរដ្ឋសភាទាំងពីររូបបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការសភាទ្វេភាគី ជម្រុញការបង្កើតក្រុមសភាមិត្តភាពវៀតណាម-ហ្សកហ្ស៊ីឲ្យបានឆាប់ៗ គោរពច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាន នៃច្បាប់អន្តរជាតិ៕

បកប្រែដោយ Duy Hoan