leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម អញ្ជើញមកដល់ប្រទេសទួរគី
leftcenterrightdel
តំណាងស្ថានទូតវៀតណាមប្រចាំទួរគី បានស្វាគមន៍ប្រធានរដ្ឋសភា លោក Tran Thanh Man និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម មកកាន់ទីក្រុងអ៊ីស្តង់ប៊ុល ចាប់ផ្តើមចូលរួម​ IPU-152

* គួររំលឹកថា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋអ៊ីតាលី នៅព្រឹកថ្ងៃទី១៥ ខែមេសា (ម៉ោងក្នុងតំបន់) នៅទីស្នាក់ការសភាជាន់ទាបអ៊ីតាលី លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានជួបពិភាក្សាជាមួយលោក Lorenzo Fontana ប្រធានសភាជាន់ទាបអ៊ីតាលី។

ដោយស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់វៀតណាម លោក Lorenzo Fontana ប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍សំខាន់មួយ និងបង្ហាញជំហានអភិវឌ្ឍថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងសម្តែងការចាប់អារម្មណ៍ចំពោះសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងរយៈពេលកន្លង មក។

ក្នុងឱកាសនេះ លោក Lorenzo Fontana ប្រធានសភាជាន់ទាប បានអបអរសាទរចំពោះលោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម និងថ្នាក់ដឹកនាំស្នូលវៀតណាមដែលទើបបានបោះឆ្នោតជ្រើសតាំង ព្រមទាំងបញ្ជាក់ពីបំណងចង់ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងអ៊ីតាលី។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ជួបពិភាក្សាជាមួយលោក Lorenzo Fontana ប្រធានសភាជាន់ទាបអ៊ីតាលី (រូបថត៖ vnanet.vn)

ដោយសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីប្រទេសម្ចាស់ផ្ទះ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានសម្តែងការរីករាយចំពោះការអភិវឌ្ឍវិជ្ជមាននៃទំនាក់ទំនងមិត្តភាពជាប្រពៃណី បន្ទាប់ពីការបង្កើតទំនាក់ទំនងការទូតជាង ៥០ ឆ្នាំ និងភាពជាដៃគូយុទ្ធសាស្ត្រជាង ១០ ឆ្នាំ។ លោកប្រធានរដ្ឋសភា បានវាយតម្លៃថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនសម្រាប់ការអភិវឌ្ឍ មិនត្រឹមតែក្នុងវិស័យប្រពៃណីដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកប្រៀបខ្លាំងរបស់អ៊ីតាលី ដូចជាម៉ូដ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងថាមពល... ព្រមទាំងសង្កត់ធ្ងន់ថា ជើងហោះហើរត្រង់ពីហាណូយទៅកាន់មីឡាន នឹងរួមចំណែកដល់ការបង្កើនការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍នៃប្រទេសទាំងពីរ។

លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានស្នើអ៊ីតាលីបន្តយកចិត្តទុកដាក់ និងបង្កើតក្របខ័ណ្ឌច្បាប់អំណោយផលសម្រាប់សហគមន៍ជនជាតិ វៀតណាមក្នុងការរស់នៅ សិក្សានិងធ្វើការនៅអ៊ីតាលី។

ពិភាក្សាអំពីទិសដៅដើម្បីឆ្ពោះទៅការលើកតម្កើងទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ លោក Tran Thanh Man បានស្នើស្ថាប័ននីតិបញ្ញត្តិទាំងពីរបន្តពង្រឹងទំនុកចិត្តខាងនយោបាយ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំរដ្ឋសភា គណៈកម្មាធិការនិងក្រុមសភាមិត្តភាព។ ភាគីទាំងពីរគួរតែបង្កើនការចែករំលែកបទពិសោធន៍នីតិបញ្ញត្តិ និងត្រួតពិនិត្យ ដើម្បីកែលម្អក្របខ័ណ្ឌច្បាប់ ព្រមទាំងលើកកម្ពស់តួនាទីរបស់រដ្ឋសភាក្នុងការ អនុវត្តកិច្ចព្រមព្រៀងទ្វេភាគី។

លោកប្រធានរដ្ឋសភាវៀតណាម ក៏បានសង្កត់ធ្ងន់លើតម្រូវការក្នុងការតភ្ជាប់ការទូតសភាជាមួយនឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ពង្រឹងទំនាក់ទំនងរវាងមូលដ្ឋាននានា និងសហការយ៉ាងជិតស្និទ្ធនៅក្នុងអង្គការអន្តរជាតិ និងតំបន់។

មេដឹកនាំទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តនិងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងជាក់ស្តែងរវាងវៀតណាម និងអ៊ីតាលី តាមរយៈទ្វេភាគី និងពហុភាគី។ លោក Tran Thanh Man បានសន្យាថា វៀតណាមត្រៀមខ្លួនធ្វើជាស្ពានដើម្បីពង្រឹងទំនាក់ទំនងរវាងសភាអ៊ីតាលី ជាមួយមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) និងប្លុកអាស៊ាន​។

រីឯខ្លូនវិញ លោក Lorenzo Fontana បានបញ្ជាក់ថា នឹងគាំទ្រយ៉ាងសកម្ម និងជំរុញឲ្យរដ្ឋសភានៃប្រទេសសមាជិកសហភាពអឺរ៉ុប (EU) ដែលនៅសេសសល់ ឱ្យផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារវិនិយោគរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVIPA) នាពេលឆាប់ៗនេះ ហើយក្នុងពេលជាមួយគ្នានេះ ជំរុញឱ្យគណៈកម្មការអឺរ៉ុប (EC) ដកកាតលឿង IUU លើការនាំចេញផលនេសាទរបស់វៀតណាម។

ដោយវាយតម្លៃពីការវិវឌ្ឍដ៏ស្មុគស្មាញនៃស្ថានភាពអន្តរជាតិនិងតំបន់ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្តបង្កើនការសន្ទនា ពង្រឹងទំនុកចិត្តខាងនយោបាយ គោរពច្បាប់អន្តរជាតិ និងគាំទ្រយ៉ាងខ្លាំងចំពោះពហុភាគីនិយម៕

បកប្រែដោយ Pham Diep