អ៊ីស្រាអែល និងលីបង់បានយល់ព្រមធ្វើការចរចាដោយផ្ទាល់បន្ទាប់ពីកិច្ចពិភាក្សានៅសហរដ្ឋអាមេរិក
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Tommy Pigott កាលពីថ្ងៃទី១៤ ខែមេសា បានឲ្យដឹងថា អ៊ីស្រាអែល និងលីបង់បានយល់ព្រមធ្វើការចរចាដោយផ្ទាល់បន្ទាប់ពី "ការពិភាក្សាប្រកបដោយប្រសិទ្ធិភាព" រវាងភាគីទាំងពីរនៅទីក្រុងវ៉ាស៊ីនតោន។