ការបន្ធូរបន្ថយទណ្ឌកម្មនេះអនុញ្ញាតឱ្យអ៊ីរ៉ង់លក់ប្រេងឆៅចំនួន ១៤០ លានបារ៉ែល និងផលិតផលប្រេងរ៉ែ ផ្សេងទៀត ដែលត្រូវបានផ្ទុកនៅលើកប៉ាល់មុនថ្ងៃទី២០ ខែមីនា និងមានសុពលភាពរហូតដល់ថ្ងៃទី១៩ ខែមេសា។ ទោះជាយ៉ាងណាក៏ដោយ វិធានការនេះ មិនអនុវត្តចំពោះការដឹកជញ្ជូនប្រេងទៅកាន់ប្រទេសគុយបា កូរ៉េខាងជើង ឬតំបន់ដែនដីរបស់អ៊ុយក្រែនដែលគ្រប់គ្រងដោយរុស្ស៊ីនោះទេ។

leftcenterrightdel
នាវាដឹកប្រេង Callisto ចតនៅកំពង់ផែ ខណៈពេលដែលចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវបានរំខាន់ដោយសារតែជម្លោះ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ (រូបថត៖ Reuters)

នៅក្នុងសេចក្តីប្រកាសមួយ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បានឲ្យដឹងថា នេះគឺជាវិធានការតូចចង្អៀត និងបណ្តោះអាសន្ន ដែលស្របនឹងគោលដៅរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការ "បង្កើនការផ្គត់ផ្គង់ថាមពលអតិបរមាសម្រាប់ពិភពលោក" និងធានាស្ថិរភាពទីផ្សារ។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីសេចក្តីប្រកាសរបស់លោក Bessent អ៊ីរ៉ង់បានឲ្យដឹងថា ប្រទេសនេះមិនមានប្រេងឆៅលើសតម្រូវការ  ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារអន្តរជាតិនោះទេ។

នៅក្នុងការវិវឌ្ឍពាក់ព័ន្ធមួយ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នាពេលថ្មីៗនេះបានឲ្យដឹងថា ទីក្រុងតេអេរ៉ង់បានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយសម្រួលដល់ការប៉ាល់ជប៉ុន ឆ្លងកាត់ច្រកសមុទ្រ Hormuz។ លោកក៏បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់កំពុងស្វែងរក "មិនមែនជាបទឈប់បាញ់មួយប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ឈប់សង្គ្រាមទាំងស្រុង ទូលំទូលាយ និងយូរអង្វែង"៕

តាម vovworld.vn