នៅក្នុងសេចក្តីប្រកាសជាផ្លូវការទីភ្នាក់ងារគយ និងការពារព្រំដែនអាមេរិកបានបញ្ជាក់ថា ក្រៅពីផលិតផលដែលមានការលើកលែង ទំនិញនាំចូលទាំងអស់នឹង «ត្រូវទទួលរងអត្រាពន្ធបន្ថែម ១០% លើតម្លៃផ្ទាល់ខ្លួន»។ សេចក្តីប្រកាសនេះបានបញ្ជាក់ថា អត្រាពន្ធជាក់ស្តែងដែលត្រូវបានអនុវត្តគឺ ១០% ជំនួសឱ្យ ១៥% ដូចដែលបានប្រកាសដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ។

leftcenterrightdel
លោកប្រធានាធិបតី ដូណាល់ ត្រាំ (រូបថត៖ Reuters)

កាលពីសប្តាហ៍មុន បន្ទាប់ពីតុលាការកំពូលសហរដ្ឋអាមេរិកបានបដិសេធកម្មវិធីពន្ធភាគច្រើន ដោយផ្អែកលើស្ថានភាពអាសន្នរបស់ជាតិ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា នឹងដាក់ពន្ធសកលជាបណ្តោះអាសន្នចំនួន ១០% ក្រោមមូលដ្ឋានច្បាប់ផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ ត្រឹមតែមួយថ្ងៃក្រោយមក ប្រធានាធិបតីសហរដ្ឋអាមេរិកបានឲ្យដឹងថា នឹងដំឡើងពន្ធដល់ ១៥% ហើយបានបង្ហោះនៅលើបណ្តាញសង្គម Truth Social ថា ការដំឡើងពន្ធនេះ នឹងចូលជាធរមាន «ភ្លាមមួយរំពិច»។

យ៉ាងណាក៏ដោយ សេតវិមានបានបញ្ជាក់ថា អត្រាពន្ធនាបច្ចុប្បន្នគឺ ១០%។ រដ្ឋបាលសហរដ្ឋអាមេរិកបានឲ្យដឹងថា កំពុងរៀបចំក្រឹត្យមួយដើម្បីដំឡើងពន្ធដល់ ១៥% ប៉ុន្តែមិនទាន់មានពេលវេលាជាក់លាក់ណាមួយឡើយ៕

តាម vovworld.vn