នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានលើកទី៣០ (AFMM) បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន (ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦) បានទទួលស្គាល់វឌ្ឍនភាពនៃក្រុមការងារនានាស្តីពីហិរញ្ញវត្ថុហេដ្ឋារចនាសម្ព័ន្ធ កិច្ចសហប្រតិបត្តិការធានារ៉ាប់រង កិច្ចសហប្រតិបត្តិការគយ ច្រកទ្វារអាស៊ានតែមួយ កិច្ចសហប្រតិបត្តិការអន្តរវិស័យ វេទិកាពន្ធអាស៊ាន និងវេទិការតនាគារអាស៊ាន។ បណ្តារដ្ឋមន្ត្រីបានវាយតំលៃខ្ពស់ចំពោះវឌ្ឍនភាពដ៏សំខាន់ និងការរួមចំណែកវិជ្ជមាននៃគំនិតផ្តួចផ្តើមទាំងនេះចំពោះគោលដៅនៃការធ្វើសមាហរណកម្មតំបន់ ហើយបានអនុម័តជាផ្លូវការនូវផែនការណែនាំ និងកិច្ចសហប្រតិបត្តិការសម្រាប់រយៈពេលខាងមុខ។

leftcenterrightdel
លោក Tran Quoc Phuong អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ

នៅក្នុងដំណើរការនៃការធ្វើសមាហរណកម្ម វៀតណាមអនុវត្តជាប់លាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ខ្លួន សម្រាប់រយៈពេល ២០២១-២០២៥ និង ២០២៦ ដោយផ្អែកលើសសរស្តម្ភបីគឺ កំណែទម្រង់ច្បាប់ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍធនធានមនុស្ស ដោយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធត្រូវបានកំណត់ជាអាទិភាពកំពូលដើម្បីបង្កើតឱកាសអភិវឌ្ឍន៍ថ្មីៗ។

នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន លោក Tran Quoc Phuong អនុរដ្ឋមន្ត្រី បានសម្តែងការឯកភាពខ្ពស់ជាមួយនឹងរបាយការណ៍ស្តីពីលទ្ធផលកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអាស៊ានក្នុងរយៈពេលមួយឆ្នាំកន្លងមកពីក្រុមការងារនានា។ ក្រុមទាំងនោះបានខិតខំសម្រេចបាននូវការប្តេជ្ញាចិត្តនៅក្នុងផែនការមេសហគមន៍សេដ្ឋកិច្ចអាស៊ាន។

លោក Tran Quoc Phuong អនុរដ្ឋមន្ត្រី បានថ្លែងថា វៀតណាមបន្តរក្សាយ៉ាងខ្ជាប់ខ្ជួនយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ខ្លួន ដោយផ្អែកលើសសរស្តម្ភទាំងបីដែលបានរៀបរាប់ខាងលើ។ ជាពិសេស ផ្តល់អាទិភាពដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដើម្បីបង្កើតកម្លាំងជំរុញកំណើនថ្មី។

ដើម្បីសម្រេចគោលដៅនេះ វៀតណាមផ្តោតលើការកៀរគរធនធានយ៉ាងទូលំទូលាយ។ ក្រៅពីការប្រើប្រាស់ថវិការដ្ឋប្រកបដោយប្រសិទ្ធភាព វៀតណាមបានពង្រីកធនធានក្នុងស្រុកតាមរយៈទីផ្សារទុន និងលើកកម្ពស់ភាពជាដៃគូសាធារណៈ និងឯកជន (PPP)។ ការធ្វើពិពិធកម្មធនធានហិរញ្ញវត្ថុមិនត្រឹមតែកាត់បន្ថយសម្ពាធបំណុលសាធារណៈប៉ុណ្ណោះទេ ថែមទាំងបង្កើននិរន្តរភាព និងប្រសិទ្ធភាពនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រផងដែរ។

ទន្ទឹមនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ វៀតណាមវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់បណ្តាវេទិកាពន្ធ និងគយអាស៊ានក្នុងការកែលម្អបរិយាកាសអាជីវកម្ម។ ការសម្រួលនីតិវិធី និងការអនុវត្តយន្តការច្រកចេញចូលតែមួយរួមចំណែកដល់ការកាត់បន្ថយការចំណាយ និងពេលវេលាសម្រាប់អង្គភាពអាជីវកម្ម ខណៈពេលដែលបង្កើនតម្លាភាព និងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ច។

លោក Tran Quoc Phuong អនុរដ្ឋមន្ត្រី បានបញ្ជាក់ថា ការលុបបំបាត់ឧបសគ្គហេដ្ឋារចនាសម្ព័ន្ធគឺជាគន្លឹះក្នុងការបង្កើនភាពប្រកួតប្រជែង និងលើកកម្ពស់ការធ្វើសមាហរណកម្មក្នុងតំបន់។ វៀតណាមប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសជាសមាជិក និងចូលរួមចំណែកយ៉ាងសកម្មចំពោះគំនិតផ្តួចផ្តើមរួមគ្នា ដើម្បីកសាងសហគមន៍ហិរញ្ញវត្ថុអាស៊ានដែលមានសាមគ្គីភាព រឹងមាំ និងរីកចម្រើន៕

បកប្រែដោយ Duy Hoan