ក្រសួងហិរញ្ញវត្ថុហ្វីលីពីន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនការសម្របសម្រួលកាន់តែជិតស្និទ្ធរវាងបណ្តាប្រទេសជាសមាជិកអាស៊ានជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង ក្នុងបរិបទពិភពលោកដែលប្រឈមនឹងភាពមិនប្រាកដប្រជា។ ស្ថាប័នហិរញ្ញវត្ថុហ្វីលីពីនបានសង្កត់ធ្ងន់ថា ខណៈពេលដែលប្រទេសនីមួយៗប្រឈមមុខនឹងសម្ពាធក្នុងស្រុករៀងៗខ្លួន វិធីសាស្រ្តក្នុងតំបន់ដែលសម្របសម្រួលគ្នាគឺមានសារៈសំខាន់ណាស់ ដើម្បីធានាស្ថិរភាព និងបង្កើនភាពធន់ចំពោះផលប៉ះពាល់ខាងក្រៅ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលអាស៊ាន+៣ លើកទី២៧ (រូបថតឧទាហរណ៍៖ vnanet.vn)

ក្នុងក្របខ័ណ្ឌនៃកិច្ចខិតខំប្រឹងប្រែងនេះ ហ្វីលីពីនកំពុងជំរុញការពង្រឹងយន្តការហិរញ្ញវត្ថុក្នុងតំបន់សម្រាប់ការឆ្លើយតបហានិភ័យគ្រោះមហន្តរាយ ដើម្បីដោះស្រាយការគំរាមកំហែងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។

ក្របខ័ណ្ឌអាស៊ាន+៣ ជាវេទិកាសម្រាប់ការសន្ទនាលើការវិវឌ្ឍហិរញ្ញវត្ថុ និងម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាការគ្រប់គ្រងហានិភ័យរួម៕

បកប្រែដោយ Huyen Trang