មានប្រសាសន៍នៅក្នុងវេទិកា លោក Nguyen Hoa Binh ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថាវៀតណាមសន្យារួមដំណើរ គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់វិនិយោគិនបរទេស ជាពិសេសអង្គភាពអាជីវកម្មអាមេរិក ដើម្បីប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងជោគជ័យនៅ VIFC។

leftcenterrightdel
លោក Nguyen Hoa Binh ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍នៅក្នុងវេទិកាធុរកិច្ចវៀតណាម-អាមេរិក (រូបថត៖ vov.vn)

លោក Nguyen Hoa Binh ឧបនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យអង្គភាពអាជីវកម្មអាមេរិកបន្តរួមដំណើរ ក្លាយជាវិនិយោគិនត្រួសត្រាយផ្លូវ និងដើរតួនាទីតភ្ជាប់វិនិយោគិនសំខាន់ៗដើម្បីចូលរួមក្នុង VIFC។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុទំនើប ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ បច្ចេកវិទ្យាហិរញ្ញវត្ថុ ហិរញ្ញវត្ថុបៃតង និងទ្រព្យសកម្មឌីជីថល។

leftcenterrightdel
ប្រតិភូចូលរួមវេទិកាធុរកិច្ចវៀតណាម-អាមេរិក (រូបថត៖ vov.vn)

លើសពីនេះ អង្គភាពអាជីវកម្មត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងការសន្ទនា ការពិគ្រោះយោបល់គោលនយោបាយ និងចែករំលែកបទពិសោធន៍អន្តរជាតិ ដើម្បីកែលម្អបរិយាកាសផ្នែកច្បាប់ប្រកបដោយតម្លាភាព អំណោយផល និងចីរភាពសម្រាប់ VIFC៕

បកប្រែដោយ Huyen Trang