ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការរទៅកាន់សហព័ន្ធរុស្ស៊ី នៅព្រឹកថ្ងៃទី ២៣ ខែមីនា (ម៉ោងក្នុងស្រុក) នៅទីក្រុងមូស្គូ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានបំពេញទស្សនកិច្ច និងធ្វើការជាមួយ Novatek ដែលជាសាជីវកម្មឈានមុខគេរបស់រុស្ស៊ី និងសកលលោក ក្នុងវិស័យឧស្ម័នធម្មជាតិ ដើម្បីជម្រុញ​គម្រោងឧស្ម័នធម្មជាតិរាវ (LNG) ទ្រង់ទ្រាយធំនៅក្នុងប្រទេសវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មរបស់ Novatek ជាមួយដៃគូវៀតណាម និងបានសម្តែងទំនុកចិត្តថា ភាពស្រប​គ្នាក្នុងការតំរង់ទិសអភិវឌ្ឍន៍នឹងបង្កើតប្រសិទ្ធភាព​សម្រាប់ភាគីទាំងពីរ។ លោក​នាយករដ្ឋមន្ត្រីបានស្នើឱ្យ Novatek សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមូលដ្ឋាន ភ្នាក់ងារ និងសហគ្រាសរដ្ឋនៅក្នុងវិស័យថាមពល ប្រេង និងឧស្ម័នរបស់វៀតណាម ដូចជាសាជីវកម្មថាមពលជាតិវៀតណាម (Petrovietnam) សាជីវកម្មអគ្គិសនីវៀតណាម និងសហគ្រាសឯកជន ដើម្បីចូលរួម និងអនុវត្តគម្រោងនានា រួមទាំងការសាងសង់ឃ្លាំងស្តុកធំរបស់ Novatek នៅប្រទេសវៀតណាម។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម​ បានលើកទឹកចិត្តដល់អង្គភាព​អាជីវកម្មវៀតណាមឱ្យពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ Novatek លើបច្ចេកវិទ្យាបំលែងឧស្ម័នធម្មជាតិទៅជារាវ។

ថ្នាក់ដឹកនាំ Novatek បានសម្តែងការឯកភាពយ៉ាងមុតមាំ ហើយបាននិយាយថា ពួកគេនឹងផ្លាស់ប្តូរព័ត៌មានយ៉ាងសកម្មជាមួយដៃគូវៀតណាម ដើម្បីជម្រុញ​គម្រោង និងសកម្មភាពសហប្រតិបត្តិការដែលលោក​ Pham Minh Chinh នាយករដ្ឋមន្ត្រី មានប្រសាសន៍ពោលខាងលើ។

បកប្រែដោយ Duy Hoan