ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមីនា លោក Trinh Duc Hai ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំបារាំង បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅទីក្រុង Marseille និងខេត្ត Bouches-du-Rhône។

ដំណើរទស្សនកិច្ចនេះ សំដៅពង្រឹងទំនាក់ទំនងរវាងវៀតណាម និងតំបន់ Provence-Alpes-Côte d’Azur លើសសរស្តម្ភដូចជា អាជ្ញាធរ សេដ្ឋកិច្ច សភា ប្រព័ន្ធផ្សព្វផ្សាយ និងសហគមន៍ ព្រមទាំងអនុវត្ដទិសដៅសហប្រតិបត្តិការកម្រិតខ្ពស់ទៅជាគម្រោងជាក់ស្ដែងផងដែរ។

leftcenterrightdel
លោក Jacques Witkowski អភិបាលខេត្ត Bouches-du-Rhône ទទួលឯកអគ្គរដ្ឋទូតវៀតណាមប្រចាំបារាំងមកបំពេញទស្សនកិច្ចការងារនៅមូលដ្ឋាន ( រូបថត៖ vnanet.vn)

ក្នុងជំនួបទាំងនេះ  ភាគីទាំងពីរបានពិភាក្សាលើវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការដូចជា៖ សេដ្ឋកិច្ចសមុទ្រ logistics  គ្រប់គ្រងកំពង់ផែ ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងគមនាគមន៍ក្នុងទីក្រុង ព្រមទាំងសង្កត់ធ្ងន់លើសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ក្នុងនោះ បារាំងបានបញ្ជាក់ពីប្រៀបខ្លាំងក្នុងបច្ចេកវិទ្យានុយក្លេអ៊ែរ។

ពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន លោកឯកអគ្គរដ្ឋទូត  Trinh Duc Hai បានស្នើឱ្យពង្រឹងការតភ្ជាប់ទំនាក់ទំនងរវាងមជ្ឈមណ្ឌលស្រាវជ្រាវ អង្គភាពអាជីវកម្ម និងមជ្ឈមណ្ឌលនវានុវត្តន៍របស់មូលដ្ឋាន ជាមួយប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យានៅ​វៀតណាម ជាពិសេសក្នុងវិស័យបញ្ញាសិប្បនិម្មិត បច្ចេកវិទ្យា ស៊ីមីកុងដុកទ័រ ថាមពល និងបច្ចេកវិទ្យាឌីជីថល។

លោកឯកអគ្គរដ្ឋទូត Trinh Duc Hai​​ មានបំណងចង់ទទួលបានការគាំទ្រពីអាជ្ញាធរមូលដ្ឋានក្នុងការប្រើប្រាស់ទន្និន័យនៅមជ្ឈមណ្ឌលបណ្ណសារជាតិក្រៅប្រទេសនៅ Aix-en-Provence។ លោកឯកអគ្គរដ្ឋទូត Trinh Duc Hai បានបញ្ជាក់ពី សក្តានុពលដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងទីក្រុង Marseille ក្នុងវិស័យកំពង់ផែ logistics ថាមពល នវានុវត្តន៍ និងការផ្លាស់ប្តូរវប្បធម៌។

លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ស្ថានទូតវៀតណាមប្រចាំនៅប្រទេសបារាំងនឹងបន្តរួមដំណើរ គាំទ្រនិងបង្កលក្ខណៈងាយស្រួលសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ រួមចំណែកដល់ការអភិវឌ្ឍកាន់តែស៊ីជម្រៅ ជាក់ស្តែងនិងទូលំទូលាយនៃទំនាក់ទំនងវៀតណាម-បារាំង៕

បកប្រែដោយ Pham Diep