បន្ទាប់ពីចូលរួមក្នុងសកម្មភាពនានាក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ចិន លើកទី ១០ នៅកំពង់ផែ Fangcheng (ក្វាងស៊ី ប្រទេសចិន) នៅរសៀលថ្ងៃទី ១៩ ខែមីនា ក្រុមនាវារួមមាននាវាលេខ ០១៥ និងនាវាលេខ ០១២ រួមជាមួយក្រុមនាវារួមមាននាវាលេខ ៥៦៨ និងនាវាលេខ ៦២៧ នៃកងទ័ពជើងទឹកចិន បានបង្កើតជាក្រុមមួយ ហើយ​បានចាប់ផ្តើមការល្បាត និងការហ្វឹកហ្វឺនរួមគ្នានៅឈូងសមុទ្រតុងកឹង។

leftcenterrightdel
ពិធីស្វាគមន៍ក្រុមនាវារួមមាននាវាលេខ ០១៥-Tran Hung Dao និងនាវា លេខ០១២-Ly Thai To បានធ្វើឡើងនៅកំពង់ផែកងទ័ពជើងទឹក Cam Ranh

លោកវរសេនីយ៍ឯក Pham Anh Tuan មេបញ្ជាការរងកងពលតូច និងជានាយសេនាធិការនៃកងពលតូចលេខ ១៦២ តំបន់ ៤ នៃកងទ័ពជើងទឹកវៀតណាម បានវាយតម្លៃថា៖ ការយាមល្បាត និងហ្វឹកហ្វឺនរួមគ្នានេះមិនត្រឹមតែបង្ហាញពីភាពស្ទាត់ជំនាញ ការត្រៀមប្រយុទ្ធ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងកងទ័ពជើងទឹកវៀតណាម និងចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបម្រើជាភស្តុតាងដ៏រស់រវើកនៃកិច្ចសហប្រតិបត្តិការការពារជាតិប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរ ដែលរួមចំណែកដល់ការធានាសន្តិសុខ និងសុវត្ថិភាពផ្លូវសមុទ្រ និងរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពនៅលើសមុទ្រ៕

បកប្រែដោយ Thanh Cong