ផ្តល់អំណាច និងលើកកម្ពស់ការចូលរួមរបស់យោធិននារីក្នុងប្រតិបត្តិការរក្សាសន្តិភាព
កប.អនឡាញ - នៅក្នុងក្របខ័ណ្ឌនៃវគ្គបណ្តុះបណ្តាល សិក្ខាកាមជាង ៣០នាក់ មកពីប្រទេសវៀតណាម និងអន្តរជាតិ បានពង្រឹងចំណេះដឹង និងជំនាញវិជ្ជាជីវៈ ព្រមទាំងចែករំលែកបទពិសោធន៍។
ពិធីបិទវគ្គបណ្តុះបណ្តាលស្ត្រី សន្តិភាព និងសន្តិសុខ (WPS) ឆ្នាំ២០២៦ ដែលគាំទ្រដោយប្រទេសកាណាដា បានបញ្ចប់នៅថ្ងៃទី២០ ខែមីនា នៅទីក្រុងហាណូយ។
ដោយបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមីនា នៅនាយកដ្ឋានរក្សាសន្តិភាពវៀតណាម (ក្រសួងការពារប្រទេស) វគ្គបណ្តុះបណ្តាលនេះបានរួមចំណែកដល់ការបញ្ជាក់ពីតួនាទីសកម្មរបស់វៀតណាមក្នុងការលើកកម្ពស់របៀបវារៈរបស់អង្គការសហប្រជាជាតិស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ខណៈពេលដែលក៏បានចូលរួមចំណែកយ៉ាងមានប្រសិទ្ធភាពដល់ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
    |
 |
|
ប្រតិភូបានថតរូបជាមួយសិក្ខាកាម |
នៅក្នុងក្របខ័ណ្ឌនៃវគ្គបណ្តុះបណ្តាល សិក្ខាកាមជាង ៣០នាក់ មកពីប្រទេសវៀតណាម និងអន្តរជាតិ បានពង្រឹងចំណេះដឹង និងជំនាញវិជ្ជាជីវៈ ចែករំលែកបទពិសោធន៍ បញ្ហាប្រឈម និងដំណោះស្រាយទាក់ទងនឹងការរួមបញ្ចូលកក្តាយេនឌ័រក្នុងប្រតិបត្តិការយោធា និងពង្រឹងភាពតួនាទីដឹកនាំរបស់ស្ត្រីក្នុងបញ្ហាសន្តិសុខ និងសន្តិភាពអន្តរជាតិ។
ថ្លែងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល លោកវរសេនីយ៍ឯក Nguyen Nhu Canh អនុប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានមានប្រសាសន៍ថា នេះគឺជាវគ្គបណ្តុះបណ្តាលអន្តរជាតិដ៏ស៊ីជម្រៅមួយ ក្រោមគំនិតផ្តួចផ្តើមសហប្រតិបត្តិការរវាងកាណាដា និងវៀតណាម ដែលមានគោលបំណងលើកកម្ពស់របៀបវារៈ WPS ក្នុងក្របខ័ណ្ឌនៃកម្មវិធីបណ្តុះបណ្តាល និងសហប្រតិបត្តិការយោធាកាណាដា (MPTC) ហើយក្នុងពេលជាមួយគ្នានេះ ក៏រួមចំណែកដល់គោលនយោបាយរបស់អង្គការសហប្រជាជាតិ ក្នុងការបង្កើនការចូលរួមពេញលេញ ស្មើភាព និងមានអត្ថន័យរបស់ស្ត្រីក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕
បកប្រែដោយ Duy Hoan