ព្រឹត្តិការណ៍នេះដែលបានធ្វើឡើងចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែមីនា មានគោលបំណងលើកតម្កើងតម្លៃរបស់សហគមន៍ហ្វ្រង់កូហ្វូនីនិងលើកកម្ពស់ការសន្ទនាវប្បធម៌រវាងបណ្តាប្រជាជាតិ។ ក្នុងនាមជាភ្ញៀវកិត្តិយស វៀតណាមបានក្លាយជាចំណុចលេចធ្លោមួយ ដែលរួមចំណែកដល់ការពង្រឹងលំហផ្លាស់ប្តូរវប្បធម៌ចម្រុះនៅម៉ិកស៊ិក។

leftcenterrightdel
ការសម្តែងរបាំមួកក្នុងព្រឹត្តិការណ៍ (រូបថត៖ Phi Hung/TTXVN)

ក្នុងពិធីបុណ្យ រូបភាពនៃវៀតណាម និងប្រជាជនវៀតណាមត្រូវបានបង្ហាញតាមរយៈសកម្មភាពផ្សេងៗដូចជាការតាំងពិព័រណ៍រូបថត ការសម្តែងសិល្បៈប្រពៃណី និងកន្លែងធ្វើម្ហូបដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណប្រទេសជាតិ។

សកម្មភាពទាំងនេះបានទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិជាច្រើន ដែលរួមចំណែកដល់ការផ្សព្វផ្សាយតម្លៃវប្បធម៌តែរបស់វៀតណាម។ ការដែលត្រូវបានជ្រើសរើសជាភ្ញៀវកិត្តិយសនៅឯពិធីបុណ្យហ្វ្រង់កូហ្វូនី និងពិនិទាឃរដូវឆ្នាំ ២០២៦ មិនត្រឹមតែបង្ហាញពីការទទួលស្គាល់របស់សហគមន៍អន្តរជាតិចំពោះការរួមចំណែករបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់បន្ថែមទៀតអំពីតួនាទីរបស់វៀតណាមកាន់តែខ្លាំងឡើងនៅក្នុងវេទិកាវប្បធម៌សកល តាមរយៈវិធីសាស្រ្តសកម្ម អត្តសញ្ញាណដ៏សម្បូរបែប និងការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ៕

បក​ប្រែដោយ Thanh Cong