ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសអ៊ីតាលីកាលពីថ្ងៃទី១៩ ខែមីនា ម៉ោងក្នុងស្រុក ដោយថ្លែងនៅក្នុងកិច្ចប្រជុំជាមួយ លោក Adolfo Urso រដ្ឋមន្ត្រីក្រសួងសហគ្រាស និងផលិតកម្មអ៊ីតាលី លោក Nguyen Chi Dung ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតម្រូវការក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នៅក្នុងវិស័យវិនិយោគ លោកឧបនាយករដ្ឋមន្ត្រីចង់ឲ្យប្រទេសអ៊ីតាលីនឹងមានសំឡេងជាមួយដៃគូដែលនៅសល់នៃសហភាពអឺរ៉ុប (EU) ដើម្បីពន្លឿនការអនុម័តកិច្ចព្រមព្រៀងគាំរពារការវិនិយោគរវាងសហភាពអឺរ៉ុប និងវៀតណាម (EVIPA) និងលើកទឹកចិត្តដល់អាជីវកម្មអ៊ីតាលីឱ្យពង្រីកការវិនិយោគនៅក្នុងប្រទេសវៀតណាម។

leftcenterrightdel
លោក Nguyen Chi Dung ឧបនាយករដ្ឋមន្ត្រីវៀតណាមបានប្រគល់អំណោយដល់លោក Adolfo Urso រដ្ឋមន្ត្រីក្រសួងសហគ្រាស និងផលិតកម្មអ៊ីតាលី (រូបថត៖ VGP/Thu Sa)

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ភាគីទាំងពីរត្រូវលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី ដោយប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ប្រកបដោយប្រសិទ្ធភាព។ លោកបានស្នើឱ្យអ៊ីតាលីចែករំលែកបទពិសោធន៍របស់ខ្លួនក្នុងការអភិវឌ្ឍឧស្សាហកម្មផលិតកម្ម ឧស្សាហកម្មគាំទ្រ និងផលិតកម្មឆ្លាតវៃ។ អនុវត្តកម្មវិធីដើម្បីគាំទ្រដល់ការអភិវឌ្ឍអ្នកផ្គត់ផ្គង់ និងនាំអាជីវកម្មវៀតណាមឱ្យចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃរបស់អង្គភាពអាជីវកម្មអ៊ីតាលី។

ចំណែកលោករដ្ឋមន្ត្រី Adolfo Urso ចង់ឲ្យអង្គភាពអាជីវកម្មវៀតណាមវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសអ៊ីតាលី ដោយសង្កត់ធ្ងន់ថា អង្គភាពអាជីវកម្មអ៊ីតាលីឱ្យតម្លៃខ្ពស់ចំពោះបរិយាកាសវិនិយោគ និងអាជីវកម្មនៅក្នុងប្រទេសវៀតណាម។

leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung ធ្វើការជាមួយក្រុមឧស្សាហកម្មអាកាសចរណ៍ និងការពារជាតិឈានមុខគេរបស់អឺរ៉ុប (រូបថត៖ VGP/Thu Sa)

ក្នុងអំឡុងពេលទស្សនកិច្ចការងារ លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung បានធ្វើការជាមួយក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍ និងការពារជាតិឈានមុខគេរបស់អឺរ៉ុប Leonardo និងបានជួបជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅប្រទេសអ៊ីតាលី៕

បកប្រែដោយ Duy Hoan