នៅរសៀលថ្ងៃទី១៩ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងឱកាសទទួលជួបគណៈប្រតិភូត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) ដឹកនាំដោយលោក Fernando Andresen Guimaraes នាយកនៃនាយកដ្ឋានគ្រប់គ្រងមហាសមុទ្រអន្តរជាតិ និងរបនេសាទប្រកបដោយចីរភាព ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ IUU (ការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ) មិនត្រឹមតែដើម្បីបំពេញតម្រូវការនាំចេញប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀតគឺដើម្បីបញ្ជាក់ពីកិត្តិយសរបស់ប្រទេស។ ប្រទេសវៀតណាមបានអនុវត្តដំណោះស្រាយជាច្រើន រួមទាំងការចាត់វិធានការយ៉ាងតឹងរ៉ឹង និងធ្វើការចោទប្រកាន់ចំពោះទង្វើរំលោភលើដែនសមុទ្របរទេស និងការនេសាទខុសច្បាប់។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ចំណែក​លោក លោក Fernando Andresen Guimaraes បានវាយតំលៃខ្ពស់ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងវឌ្ឍនភាពគួរឱ្យចាប់អារម្មណ៍របស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ជាពិសេស គណៈប្រតិភូត្រួតពិនិត្យបានកត់សម្គាល់ថា ប្រព័ន្ធត្រួតពិនិត្យនាវា (VMS) របស់វៀតណាមសម្រេចបានអត្រាដំឡើង ៩៩%។ ការ​តាមដានរកប្រភពដើមនៃផលនេសាទសមុទ្រមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ដើម្បីធានាបាននូវភាពស្របច្បាប់នៃទំនិញនាំចេញទៅកាន់សហភាពអឺរ៉ុប (EU)។ លោក Fernando Andresen Guimaraes មានប្រសាសន៍ថា វៀតណាមកំពុងដើរលើផ្លូវត្រូវ ហើយបាននិយាយថា សហភាពអឺរ៉ុបនឹងបន្តសហការយ៉ាងជិតស្និទ្ធ និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ដើម្បីជួយវៀតណាមសម្រេចបាននូវគោលដៅគ្រប់គ្រងការនេសាទប្រកបដោយចីរភាព៕

បកប្រែដោយ Duy Hoan