លោក Trinh Van Quyet ប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមបក្ស ទទួលជួបឯកអគ្គរដ្ឋទូតគុយបាប្រចាំវៀតណាម
កប.អនឡាញ - នារសៀលថ្ងៃទី១៩ ខែមីនា នៅទីស្នាក់ការគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមបក្ស លោក Trinh Van Quyet សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាម បានទទួលជួបលោក Rogelio Polanco Fuentes ឯកអគ្គរដ្ឋទូតគុយបាប្រចាំវៀតណាម។
លោក Trinh Van Quyet បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់បក្ស រដ្ឋ និងប្រជាជនគុយបាសម្រាប់វៀតណាមក្នុងការតស៊ូដើម្បីឯករាជ្យ ការបង្រួបបង្រួមជាតិ ក៏ដូចជាក្នុងការផ្លាស់ថ្មីផងដែរ។
លោក Rogelio Polanco Fuentes បានអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតបក្សលើកទី ១៤ និងការបោះឆ្នោតសំខាន់ៗនាពេលថ្មីៗនេះ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់គណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមក្នុងការពង្រឹងសតិអារម្មណ៍នយោបាយ និងតម្រង់ទិសលើការឃោសនា និងចលនាមហាជនក្នុងការអនុវត្តគោលនយោបាយរបស់បក្ស។
    |
 |
|
លោក Trinh Van Quyet ប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិម ទទួលជួបលោក Rogelio Polanco Fuentes ឯកអគ្គរដ្ឋទូតគុយបាប្រចាំវៀតណាម (រូបថត៖ vnanet.vn) |
លោក Trinh Van Quyet បានពិភាក្សាជាមួយលោក Rogelio Polanco Fuentes អំពីកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរក្នុងវិស័យសតិអារម្មណ៍ ឃោសនាអប់រំ និងការបោះពុម្ពផ្សាយ។ ព្រមទាំងឯកភាពសម្របសម្រួលគ្នាដើម្បីអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមវៀតណាម ជាមួយគណៈសតិអារម្មណ៍មជ្ឈិមគុយបា រួមទាំងការរៀបចំសិក្ខាសាលានៅឆ្នាំ ២០២៦ ផងដែរ។
លោក Trinh Van Quyet បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែប្រកៀកស្មាជាមួយបក្ស រដ្ឋ និងប្រជាជនគុយបា ព្រមទាំងសម្តែងការជឿជាក់ថា បក្សកុម្មុយនិស្តគុយបា ជាមួយនឹងជំហរនយោបាយដ៏រឹងមាំ ប្រាជ្ញា និងបទពិសោធន៍បដិវត្តន៍ដ៏សម្បូរបែប បន្តពង្រឹងសាមគ្គីភាពក្នុងបក្សទាំងមូល និងប្រជាជនទាំងមូល ព្រមទាំងមានដំណោះស្រាយសមស្របដើម្បីជំនះបញ្ហាប្រឈមទាំងអស់ និងប្រកាន់ខ្ជាប់នូវគោលដៅបដិវត្តន៍របស់ខ្លួន៕
បកប្រែដោយ Pham Diep