យោងតាមគណៈកម្មាធិការសហប្រតិបត្តិការឡាវ-វៀតណាម ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ទំនាក់ទំនងវៀតណាម-ឡាវ ត្រូវបានពង្រឹងនៅក្នុងវិស័យជាច្រើន។ ទំនាក់ទំនងនយោបាយ និងការបរទេសត្រូវបានពង្រឹង។ កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ទាន់ពេលវេលា និងជិតស្និទ្ធដោយបន្តជាសសរស្តម្ភនៃទំនាក់ទំនងទ្វេភាគី។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអភិវឌ្ឍគួរឲ្យកត់សម្គាល់។ ប្រទេសទាំងពីរក៏សហការយ៉ាងជិតស្និទ្ធក្នុងការជួញដូរថាមពល ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងការបណ្តុះបណ្តាល។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vov.vn)

នៅក្នុងកិច្ចប្រជុំ លោក Saleumay Kommasith ឧបនាយករដ្ឋមន្ត្រីឡាវ បានសង្កត់ធ្ងន់ថា គណៈកម្មាធិការសហប្រតិបត្តិការឡាវ-វៀតណាម និងស្ថាប័នពាក់ព័ន្ធត្រូវផ្តោតលើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដោយផ្តោតលើការបង្កើតការផ្លាស់ប្តូរដ៏រឹងមាំក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជម្រុញឲ្យវិស័យទាំងនេះក្លាយជាសសរស្តម្ភនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ស្របនឹងទំនាក់ទំនងពិសេសឡាវ-វៀតណាម។

ព្រមទាំង គប្បីជម្រុញគម្រោងសំខាន់ៗ និងជានិមិត្តរូប ដើម្បីធ្វើឲ្យគម្រោងទាំងនេះនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់ការពង្រឹងទំនាក់ទំនងឡាវ-វៀតណាម៕

បកប្រែដោយ Thanh Cong