វៀតណាមជំរុញកិច្ចសហប្រតិបត្តិការជាមួយធុរកិច្ចបារាំងក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងថាមពល
កប.អនឡាញ - នាថ្ងៃទី១១ ខែមីនា នៅទីក្រុងប៉ារីស ប្រទេសបារាំង លោក Le Xuan Dinh អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម និងលោក Trinh Duc Hai ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសបារាំង បានជួបប្រជុំជាមួយ MEDEF (សហព័ន្ធនិយោជកបារាំង) ដែលជាអង្គការតំណាងឲ្យសហគមន៍ធុរកិច្ចបារាំង។
កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាអំពីឱកាសសហប្រតិបត្តិការរវាងវៀតណាម និងបារាំងក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាខ្ពស់។
    |
 |
|
គណៈប្រតិភូវៀតណាមជួបធ្វើការជាមួយ MEDEF International (រូបថត៖ គណៈប្រតិភូវៀតណាម) |
តំណាងមកពីសាជីវកម្ម និងធុរកិច្ចធំៗជាច្រើនរបស់បារាំងបានចូលរួមកិច្ចប្រជុំនេះ រួមមាន Airbus, Artelia, Asiadev Covan, Assystem, CLS Collecte Localisation Satellites, EDF, Egis Group, Gide Loyrette Nouel និង Group La Poste។ ធុរកិច្ចទាំងនេះដំណើរការក្នុងវិស័យផ្សេងៗដូចជា ថាមពល អាកាសចរណ៍ វិស្វកម្ម និងការផ្ដល់យោបល់អំពីហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាផ្កាយរណប សេវាកម្មផ្នែកច្បាប់ logistics និងសេវាកម្មឌីជីថល។
វិស័យសំខាន់ៗដែលត្រូវបានយកមកពិភាក្សាក្នុងកិច្ចប្រជុំគឺកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលនុយក្លេអ៊ែរ។ ទន្ទឹមនឹងនោះ ធុរកិច្ចបារាំងជាច្រើនបានបង្ហាញពីបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យបច្ចេកវិទ្យាខ្ពស់។ នៅចុងបញ្ចប់នៃកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពបន្តបង្កើនការសន្ទនា និងជម្រុញគម្រោងសហប្រតិបត្តិការជាក់ស្តែងនាពេលអនាគត៕
បកប្រែដោយ Thuy Anh