ជំនួបប្រាស្រ័យមានគោលបំណងរួមចំណែកអនុវត្តទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ និងបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការការពារជាតិឲ្យកាន់តែជាក់ស្តែងថែមទៀត ពង្រឹងចំណងមិត្តភាព និងសាមគ្គីភាព ជំរុញកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងការពារព្រំដែន អាជ្ញាធរមូលដ្ឋាន និងប្រជាជននៅតំបន់ព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ វៀតណាម-ចិន រួមចំណែកដល់ការកសាងបន្ទាត់ព្រំដែនសមុទ្រ និងលើដីគោកប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍ។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាន

ក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យមិត្តភាពលើកទី១០ នៅប្រទេសវៀតណាម នឹងប្រព្រឹត្តទៅពិធីទទួលបដិសណ្ឋារកិច្ច និងជូនដំណើរគណៈប្រតិភូក្រសួងការពារជាតិចិន នៅច្រកទ្វារព្រំដែនអន្តរជាតិ Mong Cai (ខេត្ត Quang Ninh) ការដាំដើមឈើមិត្តភាព ពិធីបើកការដ្ឋានសាងសង់ស្ថានីយវេជ្ជសាស្ត្រមិត្តភាពឃុំ Hai Son ដំណើរទស្សនកិច្ចនៅវិទ្យាល័យ Tran Phu ដំណើរទស្សនកិច្ចនៅប៉ុស្តិ៍ការពារព្រំដែន Tra Co និងកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងការពារជាតិទាំងពីរ។

នៅប្រទេសចិន សកម្មភាពដែលគ្រោងនឹងប្រព្រឹត្តទៅរួមមាន ពិធីទទួលបដិសណ្ឋារកិច្ច និងជូនដំណើរគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម នៅច្រកទ្វារព្រំដែនអន្តរជាតិដុងស៊ីង ដំណើរទស្សនកិច្ចនៅកងអនុសេនាធំកងទ័ពការពារព្រំដែន និងការដាំដើមឈើមិត្តភាព ពិធីបើកការយាមល្បាតរួមគ្នា និងហ្វឹកហ្វឺនរួមគ្នានៅឈូងសមុទ្រតុងកឹង រវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ដំណើរទស្សនកិច្ចនៅកេរ្តិ៍ដំណែលប្រវត្តិសាស្រ្តផ្លូវហូជីមិញនៅលើសមុទ្រ ដំណើរទស្សនកិច្ចនៅសហគ្រាសមួយក្នុងមូលដ្ឋាន និងពិធីដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីបដិវត្តន៍ប្រជាជន ចិន-វៀតណាម៕

បកប្រែដោយ Huyen Trang