លោកស្រី​វរសេនីយ៍ឯក Bernadette Alexander មេបញ្ជាការមូលដ្ឋានកងទ័ពជើងទឹក Coonawarra និងលោកវរសេនីយ៍ឯក Nguyen Anh Vu អនុព័ន្ធយោធា​វៀតណាមប្រចាំប្រទេសអូស្ត្រាលី បានទទួល​ស្វាគមន៍នាវា 016-Quang Trung និងគណៈប្រតិភូ ដោយសម្តែងការរីករាយដែលកងទ័ពជើងទឹកប្រជាជនវៀតណាមបានចាត់បញ្ជូននាវាទៅចូលរួមពិធីព្យុហយាត្រាកងទ័ពជើងទឹកអន្តរជាតិ ដើម្បីរំលឹកខួបលើកទី ១២៥ នៃការបង្កើតកងទ័ពជើងទឹកភូមិន្ទអូស្ត្រាលី និងចូលរួម​លំហាត់​សម​ធកងទ័ពជើងទឹកពហុភាគី (Kakadu) ២០២៦ នៅទីក្រុងស៊ីដនី។

leftcenterrightdel
 

leftcenterrightdel
លោកស្រី​វរសេនីយ៍ឯក Bernadette Alexander ទទួលស្វាគមន៍គណៈប្រតិភូ

ដោយចេញដំណើរពីកំពង់ផែកងទ័ពជើងទឹក Cam Ranh នៅរសៀលថ្ងៃទី ២៣ ខែកុម្ភៈ និងធ្វើដំណើរជាង ២៥០០ ម៉ាយល៍សមុទ្រទៅកាន់ Darwin នាវាលេខ 016-Quang Trung បានអនុវត្តយ៉ាងតឹងរឹងតាមផែនការធ្វើដំណើរតាមសមុទ្រដែលបានអនុម័ត។ កម្មាភិបាល នាវិកបានរៀបចំការយាមល្បាតយ៉ាងតឹងរ៉ឹង ហើយ​បាន​រួមបញ្ចូលគ្នានូវការធ្វើដំណើរតាមសមុទ្រចម្ងាយឆ្ងាយជាមួយនឹងការហ្វឹកហ្វឺនយ៉ាងហ្មត់ចត់នូវផែនការដាក់ពង្រាយប្រយុទ្ធ និងធានាបាននូវការថែទាំសុខភាពល្អសម្រាប់កងទ័ពដើម្បីអនុវត្តបេសកកម្ម។

ពេលចូលចតនៅកំពង់ផែ គណៈប្រតិភូ និងក្រុមនាវិកនាវាបានគោរពតាមបទប្បញ្ញត្តិស្តីពីចត្តាឡីស័ក្ត និងអន្តោប្រវេសន៍របស់ប្រទេសអូស្ត្រាលី។ តំណាងមកពីកងទ័ពជើងទឹកនៃប្រទេសទាំងពីរបានឯកភាពគ្នាលើខ្លឹមសាមួយចំនួនសម្រាប់សកម្មភាពនាពេលខាងមុខ។

យោងតាមផែនការ នៅថ្ងៃទី៧ ខែមីនា នាវាលេខ 016-Quang Trung នឹងបន្តដំណើររបស់ខ្លួនទៅកាន់ទីក្រុងស៊ីដនី ចូលរួមពិធីព្យុហយាត្រាកងទ័ពជើងទឹកអន្តរជាតិ ដើម្បីរំលឹកខួបលើកទី ១២៥ នៃកងទ័ពជើងទឹកភូមិន្ទអូស្ត្រាលី និងចូលរួម​ Kakadu 2026។

បកប្រែដោយ Duy Hoan