ពិនិត្យទីតាំងរៀបចំពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាម លើកទី៣
កប.អនឡាញ - នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានដឹកនាំការពិនិត្យទីតាំងរៀបចំពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទី ៣ នៅឆ្នាំនេះ។
បន្ទាប់ពីការត្រួតពិនិត្យដោយផ្ទាល់នៅមជ្ឈមណ្ឌលពិព័រណ៍វៀតណាម (VEC) លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានដឹកនាំកិច្ចប្រជុំមួយ និងស្តាប់របាយការណ៍ពីស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាក់ទងនឹងគុណសម្បត្តិ ការលំបាក និងឧបសគ្គក្នុងការរៀបចំពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទី ៣។
មតិពិភាក្សាផ្តោតលើការរៀបចំពិព័រណ៍ និងសកម្មភាពក្នុងក្របខ័ណ្ឌរបស់ខ្លួន ធានាសន្តិសុខ សុវត្ថិភាព ភស្តុភារ ពិធីការ និងការរៀបចំកម្មវិធីនានា។
    |
 |
|
លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang ដឹកនាំកិច្ចប្រជុំជាមួយតំណាងមកពីស្ថាប័ន និងអង្គភាពផ្សេងៗអំពីការរៀបចំពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទី ៣ |
មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានសង្កត់ធ្ងន់លើសារៈសំខាន់នៃពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមលើកទី ៣ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាម និងប្រទេសផ្សេងៗ ដើម្បីគោលដៅសន្តិភាព និងការអភិវឌ្ឍ។
លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានយល់ស្រប នឹងការវាយតម្លៃចំពោះមតិយោបល់ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំ ដោយកត់សម្គាល់ថា តាមរយៈការរៀបចំដ៏ជោគជ័យក្នុងឆ្នា២០២២ និង២០២៤ ការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាម បានរួមចំណែកដល់ការផ្សព្វផ្សាយរូបភាពល្អប្រសើអំពីប្រទេស ប្រជាជន និងកងទ័ពប្រជាជនវៀតណាមដល់មិត្តភក្តិអន្តរជាតិ។
បកប្រែដោយ Duy Hoan