លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានជូនពរកម្មាភិបាល និងបុគ្គលិកទាំងអស់នៃស្ថានទូតឡាវក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ដោយសង្កត់ធ្ងន់លើទំនាក់ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការតភ្ជាប់ជាយុទ្ធសាស្ត្រវៀតណាម-ឡាវ ដែលកំពុងអភិវឌ្ឍយ៉ាងល្អប្រសើរ។ ក្នុងរយៈពេលកន្លងមក ក្រសួងការពារប្រទេសវៀតណាមបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការពារជាតិឡាវ ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើន។ លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang បានសម្តែងនូវក្តីសង្ឃឹមថា លោកស្រី Khamphao Ernthavanh ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅវៀតណាម នឹងបន្តគាំទ្រ និងរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ឡាវនិយាយរួម និងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីនិយាយដោយឡែក។

leftcenterrightdel
 

leftcenterrightdel
គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម ជូនពរឆ្នាំថ្មីនៅស្ថានទូតឡាវប្រចាំនៅវៀតណាម

លោកស្រី Khamphao Ernthavanh ឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម ដែលបានមកជូនពរស្ថានទូតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីប៊ុនពីម៉ៃ។ លោកស្រី Khamphao Ernthavanh ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួងការពារជាតិទាំងពីរក្នុងរយៈពេលកន្លងមក ព្រមទាំងសម្តែងនូវទំនុកចិត្តថា កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីនឹងបន្តអភិវឌ្ឍ រួមចំណែកដ៏សំខាន់ក្នុងការរឹតបន្តឹងទំនាក់ទំនងឡាវ-វៀតណាមបន្ថែមទៀត។ ក្នុងឱកាសនេះ លោកស្រី Khamphao Ernthavanh ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម ដែលបានគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កម្មាភិបាល និងបុគ្គលិកនៃស្ថានទូតឡាវប្រចាំនៅវៀតណាម អនុវត្តភារកិច្ចបានល្អ៕

បកប្រែដោយ Huyen Trang