ប្រព័ន្ធសារព័ត៌មានអាមេរិកខាងត្បូង៖ កែសម្រួលរចនាសម្ព័ន្ធថ្នាក់ដឹកនាំរបស់វៀតណាមដើម្បីបម្រើដល់ការអភិវឌ្ឍប្រទេសជាតិ
កប.អនឡាញ - នាថ្ងៃទី ៧ ខែមេសា ប្រព័ន្ធសារព័ត៌មានអាមេរិកខាងត្បូងបានចុះផ្សាយអត្ថបទជាច្រើនអំពីព្រឹត្តិការណ៍រដ្ឋសភាវៀតណាមនីតិកាលទី ១៦ បោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំសំខាន់ៗរបស់រដ្ឋ។
កាសែតអាហ្សង់ទីន Infobae របស់អាហ្សង់ទីន បានចុះផ្សាយ និងធ្វើអត្ថាធិប្បាយអំពីការដែលលោក To Lam អគ្គលេខាបក្សកុម្មុនិស្ដវៀតណាម ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋវៀតណាមអាណត្តិឆ្នាំ ២០២៦-២០៣១ ដោយទទួលបានការគាំទ្រទាំងស្រុង ដែលបង្ហាញពីជំហានកែប្រែសំខាន់មួយក្នុងរចនាសម្ព័ន្ធថ្នាក់ដឹកនាំ និងពង្រឹងតួនាទីស្នូលរបស់មេដឹកនាំបក្សក្នុងប្រព័ន្ធនយោបាយ និងបម្រើការអភិវឌ្ឍជាតិ។
    |
 |
|
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ស្បថចូលកាន់តំណែង (រូបថត៖ vov.vn) |
ខណៈដែលប៉ុស្តិ៍វិទ្យុ C3 របស់អាហ្សង់ទីន ក៏បានចុះផ្សាយអំពីព្រឹត្តិការណ៍ រដ្ឋសភាវៀតណាមបោះឆ្នោតជ្រើសតាំងថ្នាក់ដឹកនាំស្នូលរបស់រដ្ឋផងដែរ។ ប៉ុស្តិ៍វិទ្យុនេះបានផ្សាយអំពីលទ្ធផលនៃកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងត្រីមាសទីមួយកន្លងមក ជាមួយនឹងការកើនឡើង ៧.៨៣% ដែលបង្ហាញពីការងើបឡើងវិញជាវិជ្ជមាននៃខឿនសេដ្ឋកិច្ចវៀតណាម ទោះបីជាមានផលប៉ះពាល់នៃភាពតានតឹងភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ាក៏ដោយ។
នៅថ្ងៃដដែល សារព័ត៌មាន Telesur របស់វេណេស៊ុយអេឡា ក៏បានចុះផ្សាយអំពីការរៀបចំក្បាលម៉ាស៊ីនជាន់ខ្ពស់របស់ប្រទេសវៀតណាមដែលក្នុងនោះ បានលើកឡើងពីការបោះឆ្នោតជ្រើសតាំងលោក Le Minh Hung ធ្វើជានាយករដ្ឋមន្ត្រី។
ទន្ទឹមនឹងនេះ ប៉ុស្តិ៍ទូរទស្សន៍ BRICS ជាភាសាអេស្ប៉ាញ ក៏បានចុះផ្សាយអំពីព្រឹត្តិការណ៍សំខាន់នេះរបស់វៀតណាម ព្រមទាំងបញ្ជាក់ថា ថ្នាក់ដឹកនាំពិភពលោកជាច្រើនបានអបអរសាទរលោក To Lam អគ្គលេខាបក្សត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋវៀតណាម៕
បកប្រែដោយ Pham Diep